ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំសាមញលើកទី៥៥​ អាណត្តិទី៣របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់រដ្ឋបាលសាលាខណ្ឌសែនសុខបានឲ្យដឹងនៅរសៀលថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៣នេះថា,ក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញលើកទី៥៥​ អាណត្តិទី៣  ក្រោមអធិបតីភាព លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ​ លោក​ លោក ម៉ូវ ម៉ានិត អភិបាល​ នៃគណៈអភិបាលខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក-លោកស្រីអភិបាលរងខណ្ឌ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ កំលាំងភូមិភាគពិសេសប្រចាំខណ្ឌ នាយក​ នាយករងរដ្ឋបាលខណ្ឌ ប្រធានការិយាល័យទាំង១០ ប្រធានអង្គភាពលទ្ធកម្ម លោកចៅសង្កាត់ទាំង៦ តំណាងអាជីវករ តំណាងប្រជាពលរដ្ឋ តំណាងអង្គការសង្គមសុីវិល​ សរុបអ្នកចូលរួម៥៤នាក់។ កិច្ចប្រជុំនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០២៣  ក្រោមអធិបតីភាព លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ​ លោក​ លោក ម៉ូវ ម៉ានិត អភិបាល​ នៃគណៈអភិបាលខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក-លោកស្រីអភិបាលរងខណ្ឌ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ កំលាំងភូមិភាគពិសេសប្រចាំខណ្ឌ នាយក​ នាយករងរដ្ឋបាលខណ្ឌ ប្រធានការិយាល័យទាំង១០ ប្រធានអង្គភាពលទ្ធកម្ម លោកចៅសង្កាត់ទាំង៦ តំណាងអាជីវករ តំណាងប្រជាពលរដ្ឋ តំណាងអង្គការសង្គមសុីវិល​ សរុបអ្នកចូលរួម៥៤នាក់។

ក្នុងរបាយការដដែលបានឲ្យដឹងទៀតថា,របៀបវារៈប្រជុំចំនួន០៧ដូចខាងក្រោម៖

១-ពិនិត្យ និងអនុម័តលើសំណើសុំអនុញ្ញាតច្បាប់របស់លោក ប៊ុន បឿន សមាជិក្រុមប្សាខណ្ឌ ដែលជួបគ្រោះថ្នាក់ចរាចរណ៍។

២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៤​ របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ អាណត្តិទី៣។

​​​៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែឆ្នាំ២០២៣ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌសែនសុខ។

៤-ពិនិត្យ​ និងអនុម័តលេីសេចក្តីព្រាងគម្រោងផែនការសកម្មភាពការងារ​ និងគម្រោងផែនការថវិកាប្រចាំឆ្នាំ២០២៤​ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី​ និងកុមារខណ្ឌសែនសុខ។ 

៥-ពិនិត្យ និងអនុម័តលើសំណើបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសំរាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខណ្ឌសែនសុខ ប្រចាំខែវិច្ឆិកា​ ឆ្នាំ២០២៣។

៦-ស្តាប់របាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មារធិការនានារបស់ក្រុមប្រឹក្សាខណ្ឌសែនសុខ។

​៧-បញ្ហាផ្សេងៗ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖