ព័ត៌មានទាន់ហេតុការណ៍៖

កាច់សោ.កម៉ូតូបានហេីយម្ចាស់តាមទាន់ចាប់ប្រគល់ឱ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ធ្វេីសកម្មភាពកាច់សោ.កម៉ូតូពលរដ្ឋមួយគ្រឿងបានសម្រេចបញ្ឆេះចេញទៅម្ចាស់ឃេីញទាន់ដេញចាប់បានភ្លាមៗពលរដ្ឋស្វាគមន៍ម្នាក់មួយដៃមួយជេីងរងរបួសធ្ងន់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣រសៀល​ ថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០២៣​ នៅភូមិចំការឪឡឹក២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះបានទុកម៉ូតូម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០២៣​ នៅមុខផ្ទះចាក់សោ​.កត្រឹមត្រូវហេីយចូលទៅក្នុងផ្ទះ​ បន្ទាប់មកស្រាប់តែមានជនសង្ស័យម្នាក់មកធ្វេីសកម្មភាពកាច់​ សោ.កបានសម្រេចបញ្ឆេះចេញទៅ​ គ្រាន់តែឮសំឡេងម៉ូតូជិះចេញទៅជនរងគ្រោះស្ទុះចេញមកមេីលក៏ឃេីញជនសង្ស័យជិះម៉ូតូខ្លួនក៏ស្រែកថាចោរៗនិងដេញតាមពីក្រោយបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋជួយស្ទាក់ចាប់បានភ្លាមៗនិងស្វាគមន៍ម្នាក់មួយដៃមួយជេីងរងរបួសធ្ងន់​ រួចរាយការណ៍ទៅសមត្ថកិច្ចនាំយកទៅសួរនាំនិងចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖