ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យកាច់កម៉ូតូស្គូពីនៅមុខមន្ទីរសម្រាកព្យាបាលពន្លឺបូព៌ា២ ស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងសមត្ថកិច្ច បន្ទាប់ពីបុគ្គលិកមន្ទីរសម្រាកព្យាបាលពន្លឺបូព៌ា២ ដើរចេញមកខាងក្រៅមិនឃើញម៉ូតូរបស់ខ្លួន។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣៨នាទីរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចមន្ទីរសម្រាកព្យាបាលពន្លឺបូព៌ា២ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

    យោងតាមនគរបាលស្រុកស្វាយទាបបានឱ្យដឹងនារសៀលថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២៣នេះថា ម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះ តូច សោភា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកមន្ទីរសម្រាកព្យាបាលពន្លឺបូព៌ា២ មានទីលំនៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

    ចំណែកម៉ូតួដែលចោរកាច់កម៉ាកហុងដាស្គូពី ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ស្វាយរៀង1R-5353 លេខតួ:KT120D8314826 លេខម៉ាស៊ឺន:KT120DE8314826។

   បើតាមម្ចាស់ម៉ូតូបានប្រាប់សមត្ថកិច្ចថាមុនកើតហេតុខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាក ស្គូពី ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខស្វាយរៀង1R-5353 ចេញពីផ្ទះនៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ មកធ្វើការនៅមន្ទីរសម្រាកព្យាបាលពន្លឺបូពា៌២ ចតនៅខាងមុខ ចាក់សោ.កដូចសព្វដង ។

    ប្រភពបន្តថា ក្រោយមកនៅវេលាម៉ោង ៤និង៣៨នាទីរសៀល ខ្លួនក៏បានដើរចេញមកខាងក្រៅយកខ្យល់អាកាស ខណៈនោះក៏ក្រឡេកមើលម៉ូតូបាត់មិនឃើញក៏មានការភ្ញាក់ផ្អើលនិងរាយការណ៍មកសមត្ថកិច្ចតែម្ដង។

    ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានមកដល់ធ្វើកំណត់ហេតុ និងកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យមកចាត់ការតាមច្បាប់អោយខាងតែបាន៕

ដោយ៖ យឹម សុថាន


ចែករំលែក៖