ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកប្រេងបានផ្ទុះឆេះ មនុស្ស៤០នាក់បានស្លាប់ពេលកំពុងប្រមូលសាំងនៅប្រទេសលីបេរីយ៉ា

ចែករំលែក៖

គិតត្រឹមថ្ងៃទី 28 ខែធ្នូ មនុស្សយ៉ាងតិច 40 នាក់បានស្លាប់ដោយសារមានវត្តមាននៅកន្លែងកើតហេតុនៃរថយន្តដឹកប្រេងបានក្រឡាប់នៅកណ្តាលប្រទេសលីបេរីយ៉ា(Liberia) ដើម្បីប្រមូលប្រេងដែលកំពប់ចេញពីរថយន្ត។
លោក Francis Kateh ប្រធានមន្ទីរសុខាភិបាលស្រុក Lower Bong បាននិយាយថា មនុស្សរាប់សិបនាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយមានការរលាកធ្ងន់ធ្ងរ ហើយចំនួនអ្នកស្លាប់អាចនឹងកើនឡើង។
ជាក់ស្តែង ឧបទ្ទវហេតុនេះបានកើតឡើងកាលពីល្ងាចថ្ងៃអង្គារ (២៦ ធ្នូ) នៅពេលដែលរថយន្តដឹកប្រេងមួយគ្រឿងបានជួបឧបទ្ទវហេតុនៅក្នុងស្រុក Lower Bong (ប្រហែល 130គីឡូម៉ែត្រពីរដ្ឋធានី Monrovia របស់ប្រទេសលីបេរីយ៉ា) បន្ទាប់មកបានក្រឡាប់បណ្តាលឱ្យប្រេងសាំងហូរចេញមកក្រៅ។
បើតាមសមត្ថកិច្ច ក្រោយពេលរថយន្តដឹកប្រេងក្រឡាប់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានមួយចំនួន បាននាំគ្នាទៅប្រមូលយកប្រេងសាំងដែលលេចធ្លាយ។ ពេលនោះរថយន្តស្រាប់តែផ្ទុះឆេះបណ្តាលឱ្យមនុស្សស្លាប់នៅនឹងកន្លែងកើតហេតុជាច្រើននាក់ ។
សាក្សី Aaron Massaquoi មកពីទីក្រុង Totota បានរំលឹកថា នៅពេលនោះ មនុស្សជាច្រើន ថែមទាំងឡើងលើដំបូលឡានដើម្បីយកសាំង ខណៈមនុស្សមួយចំនួនបានប្រើរបស់រឹង វាយធុងហ្គាស ដើម្បីបំបែកនិងចាក់សាំង។
លោក Massaquoi បាននិយាយថា “មនុស្សជាច្រើនបានឡោមព័ទ្ធរថយន្តដឹកសាំង ហើយអ្នកបើកបររថយន្តបានប្រាប់ពួកគេថា ពួកគេអាចយកប្រេងសាំងដែលហៀរចេញ” ដោយបន្ថែមថា អ្នកបើកបរបានសុំមិនឱ្យមនុស្សឡើងលើរថយន្តដឹកប្រេង ហើយបានបុកបំពង់ទឹក ប៉ុន្តែមនុស្សខ្លះថែមទាំងប្រើទួណឺវីសទៀតផង ដើម្បីខួងរន្ធនៅក្នុងអាង។
យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ ហេដ្ឋារចនាសម្ព័ន្ធមិនល្អនិងប្រព័ន្ធផ្លូវថ្នល់មិនមានសុវត្ថិភាពបានធ្វើឱ្យអនុតំបន់សាហារ៉ាអាហ្រ្វិកក្លាយជាតំបន់ដែលមានគ្រោះថ្នាក់បំផុតក្នុងពិភពលោក ជាមួយនឹងអត្រាមរណភាពខ្ពស់ ហើយចំនួនអ្នកស្លាប់គឺខ្ពស់ជាងមធ្យមភាគអឺរ៉ុបដល់ទៅបីដង៕ ដោយ៖ ធីរីណា

រូប​ថត​៖ AFP


ចែករំលែក៖