ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំនំខ្មែរដាក់ជូនជាភ្ញៀវទេសចរ ស្គាល់ពីរស់ជាតិ និង ទទួលបានការពេញចិត្ត និង គាំទ្រយ៉ាងខ្លាំង។
លោកស្រី William Daniel ជនជាតិកាណាដា វ័យ៥៥ឆ្នាំ គាត់បានលើកឡើងថា ប្រទេសកម្ពុជាពិតជាកក់ក្តៅណាស់ មានប្រជាជនរួសរាយរាក់ទាក់ និង មានការទទួលស្វាគមន៍យ៉ាងល្អឥតខ្ចោះ ដែលខ្ញុំនឹកស្មានមិនដល់។
វត្តមានរបស់ Westerdam នាពេលនេះជាការរម្លឹកឡើងវិញអំពីទឹកចិត្តមនុស្សធម៌ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជាដែលបានធ្វើចំពោះក្រុមនាវិកនិងអ្នកទេសចរដែលជួបនឹងគ្រោះអាសន្ន ហើយគ្មានអ្នកណាហ៊ានជួយ។ វត្តមានជាថ្មីរបស់នាវានេះ ក៏ជាការដឹងគុណមិនភ្លេចរបស់ម្ចាស់នាវានិងអ្នកទេសចរក្នុងនាវាក៏ដូចជាក្រុមគ្រួសាររបស់ពួកគេចំពោះសម្តេចតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជា។
វត្តមាននាវា Westerdam ជាថ្មីនៅលើទឹកដីកម្ពុជាគឺជាសាររម្លឹកឡើងវិញអំពីកេរ្តិ៍ឈ្មោះរបស់កម្ពុជាដែលល្បីរន្ទឺសុះសាយថា ជាប្រទេសតូចដែលមានបេះដូងធំ។ អ្នកសាងប្រវត្តិសាស្ត្រថ្មីនេះឱ្យកម្ពុជាក៏ជាសម្តេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា ៖ ភ្ញៀវទេសចរគ្រប់ជាតិសាសន៍នៅលើនាវាទេសចរណ៍ខ្នាតយក្ស Westerdam បានរាំលេងកម្សាន្តសប្បាយជាមួយយុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយរិទ្ធិកម្ពុជា នៅយប់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ នៅខេត្តព្រះសីហនុ ក្នុងបរិយាកាសដ៏សប្បាយរីករាយ បញ្ជាក់ថា 🇰🇭❤️ប្រទេសតូច តែមានបេះដូងធំ ៕
ដោយ ៖ សិលា