ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ​ ហ៊ុន​ សែន​ អបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ និង​ជា​ប្រធានគណបក្សប្រជាជនកម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ សូម​ចូល​រួម​អបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ។ 

សម្ដេចតេជោ​ ហ៊ុន​ សែន​ បានថ្លែង​បញ្ជាក់ថា​ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នេះ គឺជាខួប២៥ឆ្នាំហើយ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៣) ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ និងមានការ ឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិក។

នយោបាយ ឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវការធានា ដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព៕

ដោយ​៖ តារា


ចែករំលែក៖