ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ុង រតនា ​ប្រធាន​មន្ទីរសុខាភិបាលខេត្តរតនគិរី​ត្រូវបាន​បណ្តាញ​ចេញពី​តួនាទី

ចែករំលែក៖

ខេត្ត​រតនគិរី​៖ លោក អ៊ុង រតនា ប្រធាន​មនមន្ទីរសុខាភិ បាលខេត្ត​រតនគិរី ត្រូវបាន​លោកអភិបាលខេត្ត បណ្តាញ​ចេញពី​តួនាទី ប្រធាន​មន្ទីរសុខាភិបាលខេត្ត ដោយ​មាន​កំហុស​មិន​អាច​លើកលែង​បាន​។​

​យោងតាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តរ​តន​គិរី ចេញ​សេចក្តីប្រកាស​លេខ ០៦៨ /២៣ ដក​.​ត​ត ស្តីពី ការ អនុវត្ត​ទណ្ឌកម្ម​ខាង​វិន័យ​ចំពោះ​មន្ត្រីរាជការ ដោយ​បញ្ជាក់​ត្រា​ទទួលស្គាល់​ដោយ មន្ទីរ​សុខាភិបាល ខេត្ត​រតនគិរី ការិយាល័យ​រដ្ឋបាល​-​បុគ្គលិក លេខ​៣២៩ ចុះ​នៅ​ថ្ងៃទី​២៨ ខែ​១២ ឆ្នាំ​២០២៣​នេះ​។​

​បាន​សម្រេច​ដក​លោក អ៊ុង រតនា ចេញពី​តួនាទី ជា​ប្រធាន​មន្ទីរសុខាភិបាលខេត្ត​។​

​ប្រការ​(1)-​អនុវត្ត​ទណ្ឌកម្ម​ខាង​វិន័យ ចំពោះ​លោក​វេជ្ជបណ្ឌិត អ៊ុង រតនា ឲ្យទទួល​ទណ្ឌកម្ម​ថ្នាក់ទី​២ ចំណុច​”​ឃ​”​តាម​រូបភាព​បញ្ឍប់​ពី​ការងារ​ដោយ​បង្ខំ ពី​ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ត​រតនគិរី ឱ្យមក​បម្រើ​ការងារ​ជា​មន្ត្រី នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ចំណុះ​រចនាសម្ព័ន្ធ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ត​រតនគិរី​។​

​ប្រការ​(2)- បទ​ប្បញ្ញា​ត្តិ​ទាំងឡាយណា ដែល​មាន​ខ្លឹ​សារ​ផ្ទុយ​នឹង​ដីការនេះ ត្រូវ​ទុកជា​និរាករណ៍​។​

​ប្រការ​(3)- នាយក​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ​មុខងារ​សាធារណៈ​ខេត្ត ប្រធាន​មន្ទីរ​សេដ្ឋកិច្ច នឹង​ហិរញ្ញវត្ថុ​ខេត្ត ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ប្រធាន​មន្ទីរ​សុខាភិបាល នាយក​ទីចាត់ការ​គ្រប់គ្រង ធនធានមនុស្ស នាយក​ទីចាត់ការ ប្រធាន​អង្គភាព ចំណុៈ​រចនាសម្ព័ន្ធ របស់​រដ្ឋបាល​ខេត្ត និង​សាមីខ្លួន​ដូច​មាន​ឈ្មោះ​ក្នុង​ប្រការ​១ ខាងលើ ត្រូវ​អនុវត្ត​ដីការ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​។​

​សូមជម្រាបថា ពាក់ព័ន្ធ​ការ​បណ្តេញ​លោក អ៊ុង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រតនគិរី ចេញពី​មុខតំណែង​តួនាទី ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នេះ បាន​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ ១៤​កើត មឹគ​សិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ គឺ​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ​៕​

ដោយ៖ សូរិយា


ចែករំលែក៖