ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២៩ ធ្នូ ចំនួន ១២ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៦នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន  ៣៦នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១២ករណី ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែធ្នូ ។

ក្នុងចំណោមជនសង្ស័យចំនួន ៣៦នាក់ រួមមាន ៖

+ដឹកជញ្ជូន រក្សាទុក ១០ករណី ឃាត់ ២៤នាក់(ស្រី ៤នាក់)

+ប្រើប្រាស់ ២ករណី ឃាត់ ១២នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែធ្នូ រួមមាន ៖

-មេតំហ្វេតាមីន(Ice) = ២៣,៣៦ក្រាម និង១៣កញ្ចប់តូច។

លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ១០អង្គភាព

១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៩,៩១ក្រាម។

២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ៩កញ្ចប់តូច។

៣ / កំពង់ចាម៖ ប្រើប្រាស់ ២ករណី ឃាត់ ១២នាក់។

៤ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៦៣ក្រាម។

៥ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ចាប់យកIce ៣កញ្ចប់តូច។

៦ / ពោធិ៍សាត់៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

៧ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាកៀ ចាប់យកIce ០,០៧ក្រាម។

៨ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០១ក្រាម។

៩ / ព្រះសីហនុ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ១,៤២ក្រាម។

១០ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យលIce ១កញ្ចប់តូច។

PM : ១អង្គភាព

១ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ១៤នាក់ ស្រី ៣នាក់ ចាប់យកIce ០,៤១ក្រាម៕

ដោយ ៖ សិលា


ចែករំលែក៖