ព័ត៌មានទាន់ហេតុការណ៍៖

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ២៩ ធ្នូ កើតឡើងចំនួន ១៣លើក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១៦នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានកើតឡើងចំនួន ១៣លើក (យប់ ៩លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៤នាក់ (ស្រី ១នាក់), រងរបួសសរុប ១៦នាក់ (ស្រី ៥នាក់), រងរបួសធ្ងន់ ១១នាក់ (ស្រី ៣នាក់) រងរបួសស្រាល ៥នាក់ (ស្រី ២នាក់) និងមិនពាក់មួកសុវត្ថិភាព ៨នាក់ (យប់ ៨នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៧លើក (ស្លាប់ ៣នាក់) , មិនគោរពសិទ្ធិ ៣លើក (ស្លាប់ ១នាក់),បត់/គ្រោះថ្នាក់ ១លើក (ស្លាប់ ០នាក់) និងកត្តយាន ២លើក (ស្លាប់ ០នាក់)​ ៕

ដោយ ៖ សិលា(រូបភាព៖ ឯកសារ)


ចែករំលែក៖