ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើ Hamed Traore មិនទាន់អាចបង្ហាញខ្លួនឲ្យ Bournemouth ក្រោយជាសះស្បើយពីជំងឺ

ចែករំលែក៖

អ្នកចាត់ការទូទៅលោក Andoni Iraola បាននិយាយថា ខ្សែបម្រើរបស់ Bournemouth កីឡាករ Hamed Traore នឹងអវត្តមានសម្រាប់ពេលខ្លះ បន្ទាប់ពីឆ្លងជំងឺគ្រុនចាញ់។ កីឡាករអន្តរជាតិកូតឌីវ័រអាយុ២៣ឆ្នាំត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យបន្ទាប់ពីសម្រាកអន្តរជាតិខែវិច្ឆិកា។

គាត់​មិន​មាន​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​កូតឌីវ័រ​ទេសម្រាប់ការប្រកួត​ពាន​រង្វាន់ Africa Cup of Nations ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១៣ ខែ​មករាខាងមុខនេះ

លោក Iraola បន្តថា ប៉ុន្មានសប្តាហ៍កន្លងមកនេះគឺជាស្ថានភាពដ៏លំបាកមួយសម្រាប់គាត់ផ្ទាល់។ យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រាកដ​ថា ​គាត់​មិន​អី​ទេ ហើយ​គាត់​បាន​ជា​សះ​ស្បើយ​វិញ​យ៉ាង​ត្រឹមត្រូវ ពេលនេះ Traore កំពុងសម្រាកព្យាបាលនៅផ្ទះ ហើយនឹងធ្វើតេស្តបន្ថែមទៀត។ ជំងឺត្រូពិចដែលរីករាលដាលដោយមូស គ្រុនចាញ់មិនឆ្លងទេ រោគសញ្ញាជាធម្មតាលេចឡើងពីទៅ១៨ថ្ងៃបន្ទាប់ពីការឆ្លង។

Traore បានចូលរួមជាមួយ Bournemouth ក្នុងខែមករា ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបអ៊ីតាលី Sassuolo មុនពេលកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ដែលមានតម្លៃប្រហែល២០លានផោនត្រូវបានយល់ព្រមក្នុងរដូវក្តៅ។

គាត់បានបង្ហាញខ្លួនត្រឹមតែ១០ប្រកួតនៅ Premier League ហើយមិនបានលេងឱ្យ Bournemouth ចាប់តាំងពីថ្ងៃទី ខែវិច្ឆិកា។ គាត់បានបង្ហាញខ្លួននៅក្នុងការទទួលជ័យជម្នះរបស់កូតឌីវ័រលើ Seychelles និង Gambia នៅថ្ងៃទី១៧ និងថ្ងៃទី២០ ខែវិច្ឆិការៀងគ្នា។

បច្ចុប្បន្នក្រុម Bournemouth ​ស្ថិត​នៅ​លេខ​១២​ក្នុង​តារាង​នឹង​ធ្វើ​ដំណើរ​ទៅ​ជួបក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham នៅ​ថ្ងៃ​អាទិត្យ ទី៣១ ខែធ្នូនេះ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖