ខេត្តបន្ទាយមានជ័យ ៖ ទីបំផុត! អ្នកគ្រូជាប់កិច្ចសន្យាម្នាក់ ក្រោយបញ្ឈប់អោយបង្រៀនបានសុំអន្តរាគមន៍ ទទួលបានភាពយុត្តិធម៌ និងចូលបង្រៀនវិញហើយ រហូតចូលនិវត្តិន៍ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចូលរួមអបអរសាទរគាត់ផង ខណៈទទួលបានប្រាក់បៀវត្សន៍ ដោះស្រាយជីវភាពគ្រួសារដែលជួបការលំបាក ។
សូមបញ្ជាក់ថា ៖ អ្នកគ្រូជាប់កិច្ចសន្យាម្នាក់ ដែលមានវ័យច្រើន ក្រោយបញ្ឈប់អោយបង្រៀន គាត់បានសុំអន្តរាគមន៍ទទួលបានភាពយុត្តិធម៌និងចូលបង្រៀនវិញហើយរហូតចូលនិវត្តិន៍នៅពេលដែលអភិបាលខេត្តចុះសម្របសម្រួលនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កន្លងទៅនេះ។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ អ្នកគ្រូឈ្មោះ អឿ មុន្នី អាយុ៥៧ឆ្នាំ(មុខរបរជាគ្រូបង្រៀនជាប់កិច្ចសន្យានៅសាលាបឋមសិក្សាសុខសាន្ត)បានធ្វើការតវ៉ាក្រោយនាយកសាលាបឋមសិក្សាសុខសាន្តនិងការិយាល័យអប់រំក្រុងប៉ោយប៉ែតបានបញ្ឈប់អោយបង្រៀនក្រោយបញ្ចប់កិច្ចសន្យារយៈពេល១ឆ្នាំហើយត្រូវបាននាយកសាលាបានយកប្អូនប្រុសរបស់ខ្លួនម្នាក់មកបង្រៀនជាគ្រូជាប់កិច្ចសន្យា។
លោកបានបញ្ជាក់ថា៖ អ្នកគ្រូ អឿ មុន្នី បានសសេរសារនិងរូបភាពផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកអាខោនផ្ទាល់ខ្លួនសុំអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាជួយរកយុត្តិធម៌ដែលខិតខំបង្រៀនសិស្សនៅសាលាបឋមសិក្សាសុខសាន្តរយៈពេល១៦ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៦បានទទួលប្រាក់ខែ១ខែ១៣ម៉ឺនរៀល ឆ្នាំ២០២៣បានទទួលប្រាក់ខែ១ខែ១លាន១២សែនរៀលត្រូវបាននាយកសាលានិងការិយាល័យអប់រំក្រុងបញ្ឈប់អោយបង្រៀនដោយថាអ្នកគ្រូចាស់និងដល់ឆ្នាំបញ្ចប់កិច្ចសន្យា ហើយលោកនាយកដាក់សាច់ញាតិជាគ្រូកិច្ចសន្យាដូចគ្នាដែលមិនមែននៅក្នុងមូលដ្ឋានមកមង្រៀនជំនួស។
លោក ឈូ ប៊ុនរឿង បានបញ្ជាក់ថា៖ ក្រោយអ្នកគ្រូជាប់កិច្ចសន្យាសុំអន្តរាគមន៍ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យរួមជាមួយមន្ត្រីមន្ទីមុខងារសាធារណៈខេត្តនិងមន្ត្រីមន្ទីអប់រំយុវជននិងកីឡាខេត្តនិងការិយាល័យអប់រំក្រុងបានចុះទៅសម្របសម្រួលដោយអ្នកគ្រូ អឿ មុន្នី បានចូលបង្រៀនសិស្សនៅសាលាបឋមសិក្សាសុខសាន្តដូចដើមវិញហើយធ្វើកិច្ចសន្យាបន្តបង្រៀនរហូតដល់ចូលនិវត្តិន៍ និងសាច់ញាតិនាយកសាលាម្នាក់ជាគ្រូជាប់កិច្ចសន្យាអោយបន្តបង្រៀនដូចគ្នាហើយត្រូវបានបញ្ចប់រឿង។
បញ្ហានេះ ឃើញលោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម បានស៊ែរព័ត៌មាននេះ ជាបន្តបន្ទាប់ ចុងក្រោយ អ្នកគ្រូមាន ក្តីសង្ឃឹមវិញហើយ ៕
ដោយ ៖ សិលា