ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី៣០ ធ្នូ ចំនួន ១៨ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥១នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន  ៥១ នាក់(ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី ទូទាំងប្រទេសនៅថ្ងៃទី៣០ ខែធ្នូ ។

ក្នុងចំណោមជនសង្ស័យចំនួន ៣០នាក់ រួមមាន ៖

+ដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ២៨នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ៣ករណី ឃាត់ ២៣នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣០ ខែធ្នូ រួមមាន ៖

-មេតំហ្វេតាមីន(Ice) = ១១៥,៨៩ក្រាម និង១៤កញ្ចប់តូច។

-មេតំហ្វេតាមីន(Wy) = ៣៧,០៦ក្រាម។

លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ១១អង្គភាព

១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៥ក្រាម។

២ / កំពង់ចាម៖ រក្សាទុក ៥ករណី ឃាត់ ១០នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ១០៤,២៧ក្រាម។

៣ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦,៦១ក្រាម។

៤ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៥កញ្ចប់តូច។

៥ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥កញ្ចប់តូច។

៦ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ចាប់ ៥នាក់។

៧ / មណ្ឌលគិរី៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៨៩ក្រាម។

៨ / សៀមរាប៖ ប្រើប្រាស់  ១ករណី ឃាត់ ១៣នាក់។

៩ / ព្រះសីហនុ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកIce ០,២៤ក្រាម និងWy ៣២,៥៦ក្រាម។

១០ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣,៧៣ក្រាម។

១១ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៤កញ្ចប់តូច។

PM : ០អង្គភាព៕

ដោយ ៖ សិលា


ចែករំលែក៖