ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី៣០ ខែធ្នូ រកឃើញយានយន្តល្មើសចំនួន ៤៧២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៧៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦២៥គ្រឿង, រថយន្តធំ ០២គ្រឿង, រថយន្តតូច ១៥១គ្រឿង និងម៉ូតូ ៤៧២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៧២គ្រឿង  រថយន្តធំ ០២គ្រឿង រថយន្តតូច ៨៤គ្រឿង និងម៉ូតូចំនួន ៣៨៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ៣០ថ្ងៃ ពីថ្ងៃទី១-៣០ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១៨,៥២៩គ្រឿង រថយន្តធំ ១៨១គ្រឿង រថយន្តតូច ៣,៨៦៣គ្រឿង ម៉ូតូ ១៤,៤៨៥គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៤,៥៨៤គ្រឿង, រថយន្តធំ ៨៨គ្រឿង, រថយន្តតូច ១,៩៣០គ្រឿង និងម៉ូតូ ១២,៥៦៦គ្រឿង (១២,៥៦៦ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ ៖ សិលា


ចែករំលែក៖