ព័ត៌មានទាន់ហេតុការណ៍៖

លោក​ សេង​ គន្ធ​ ប្រេីកណ្ដាប់ដៃដែក​ ឆ្មក់បង្ក្រាបទីតាំងល្បែងហ្គេមអនឡាញខុសច្បាប់​ ឃាត់ខ្លួនមនុស្សប្រុសស្រី១១នាក់​ និងដកហូតវត្ថុតាងមួយចំនួនធំ

ចែករំលែក៖

ភ្នំពេញ​ ៖​ អភិបាលខណ្ឌមានជ័យ​ លោក​ សេង​ គន្ធ​ ដែលទេីបនឹងឡេីងកាន់តំណែងជាអភិបាលខណ្ឌថ្មីៗនេះ​ បានដឹកនាំ​កម្លាំងចម្រុះ​ នៃគណៈបញ្ចាការឯកភាពខណ្ឌមានជ័យ​ ឆ្មក់ចុះបង្ក្រាបល្បែងហ្គេមអនឡាញមួយកន្លែងស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ​ នាព្រឹកថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០២៣​ ដោយឃាត់ខ្លួនមនុស្សប្រុសស្រី១១នាក់​ (ស្រី២នាក់​ )​ ដកហូតកុំព្យូទ័រ ១១គ្រឿង និងវត្ថុតាងមួយចំនួន​ ។ 

    ក្នុងប្រតិបត្តិការ​នេះ​ បន្ទាប់ពីប្រជាពលរដ្ឋ​ ក៏ដូចជាបណ្ដាញព័ត៌មានជាច្រេីនធ្វេីការផ្សព្វផ្សាយ​ទីតាំងនេះរួច​ លោកអភិបាលខណ្ឌមានជ័យ​ បានរៀបចំកម្លាំងជំនាញ​ដេីម្បីធ្វេីការឆ្មក់បង្ក្រាបតែម្ដង​ រហូតទទួលបានជោគជ័យ​ ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន១១នាក់​ (ស្រី២នាក់)​ កុំព្យូទ័រ ១១គ្រឿងព្រមទាំងវត្ថុតាងមួយចំនួនធំផងដែរ​ ។ 

    ក្រោយពីកម្លាំងជំនាញធ្វេីការបង្ក្រាបរួចរាល់​ ទីតាំងខាងលេីត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន​ រីឯមនុស្សចំនួន១១នាក់​ និងវត្ថុតាងទាំងប៉ុន្មានដែលដកហូតបាន​ ត្រូវបានបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ដេីម្បីចាត់ការបន្តតាមនីតិវិធី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖