ខេត្តមណ្ឌលគិរី ៖ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ចំនួនសេវាកម្មស្នាក់នៅចន្លោះពី ៨០% ទៅ ៨៥% បានទទួលភ្ញៀវទេសចរដែលអញ្ជើញមកកាន់ខេត្តមណ្ឌលគិរី សម្រាប់ត្រៀមឆ្លងឆ្នាំសកល ២០២៤។នេះជាការបញ្ជាក់អោយដឹងពីក្រសួង ទេសចរណ៍ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងនោះចាប់ពីថ្ងៃទី៣០ រហូតមកដល់ថ្ងៃទី៣១ធ្នូនេះ អ្នកទេសចរជាច្រើន បានសម្រុក ចូលមក ខេត្តមណ្ឌលគិរីជាបន្តបន្ទាប់ ដើម្បីត្រៀមអបអរឆ្លងឆ្នាំថ្មី ឆ្នាំសាកល២០២៣ ឈានចូល ឆ្នាំ២០២៤។
ភ្ញៀវទេសចរដែលមកកម្សាន្តនៅភ្នំអណ្ដូងស្នេហ៍ ក្នុងស្រុកអូររាំង បានលើកឡើងថា ពួក គេ ពិតជារីករាយ ណាស់ដែលបានមកដល់ខេត្តមណ្ឌលគិរីលក្ខណៈជាក្រុម។ លោកបន្តថា៖ ក្រៅពីមកលេងកម្សាន្តនៅខេត្តមណ្ឌគិរី ក្រុមទេសចររបស់លោកក៏នឹងធ្វើការងារ មនុស្សធម៌ មួយចំនួនផងដែរ ដែលជាផ្នែកមួយបានជួយដល់សង្គម។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី៣១នេះ អ្នកទេសចរជាច្រើន បានចេញ ដំណើរទៅ ដើរ លេង កម្សាន្ត តាម គោលដៅទេសច រ នានា ហើយអ្វីដែលគួរឲ្យកត់សម្គាល់នៅគ្រប់គោលដៅមានកម្លាំងសមត្ថកិច្ច យាម កាមការពារ សន្តិសុខ ជូនអ្នកទេសចរយ៉ាងល្អ។ ទន្ទឹមនេះដែរ សម្រាប់សេវាស្នាក់នៅក្នុងខេត្តត្រូវ បានភ្ញៀវទំនាក់ទំនងកក់បន្ទប់ និងចូលសម្រាកយ៉ាងច្រើនផងដែ។
៨កន្លែង ទៅដល់ខេត្តមណ្ឌលគីរីហើយ មិនគួររំលងទៅកម្សាន្ត ..!
ខេត្តមណ្ឌលគីរី ជាខេត្តស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា ដែលមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន រួមមានទឹកជ្រោះ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូច-ធំ។ អ្វីដែលកាន់តែពិសេសនៅក្នុងខេត្តនេះមានអាកាសធាតុល្អ និងផ្លូវស្អាត គួរជាទីទាក់ទាញអ្នកធ្វើដំណើរ។ ដូច្នេះប្រិយមិត្តមួយចំនួនមិនធ្លាប់ទៅ ហើយកំពុងមានគម្រោងដើរកម្សាន្តនៅឆ្នាំសកល ២០២៤នេះ មកដឹងទីតាំងរមណីយដ្ឋានសំខាន់ៗមួយចំនួនក្នុងខេត្តមណ្ឌលគីរី ដូចខាងក្រោម៖
ទី១៖ ទឹកជ្រោះប៊ូស្រា៖ អ្នកទេសចរទាំងឡាយនៅពេលទៅដល់ខេត្តមណ្ឌលគីរី គឺរមែងមិនសូវជាចន្លោះនូវរមណីយដ្ឋានទឹកជ្រោះប៊ូស្រានោះឡើយ។ រមណីយដ្ឋាននេះស្ថិតក្នុងស្រុកពេជ្រចិន្ដា ចម្ងាយជាង ៤០ គីឡូម៉ែត្រពីស្រុកសែនមនោរម្យ ខេត្តសំបូរភ្នំមណ្ឌលគិរី។ ទឹកកជ្រោះនេះចែកចេញជាបីដំណាក់៖
• ដំណាក់ទី១: ហូរធ្លាក់ក្នុងកំពស់ ៨ ទៅ ១២ម៉ែត្រ ដែលមានមុខកាត់ទទឹង ១៥ម៉ែត្រ នៅរដូវវស្សា និង កំពស់ពី១០ ទៅ ១៥ម៉ែត្រ នៅរដូវប្រាំង។
• ដំណាក់ទី២: ហូរធ្លាក់ពីកំពស់ ១៥ ទៅ ២០ម៉ែត្រ និង មុខកាត់ទទឹង ២០ម៉ែត្រនៅរដូវវស្សា និង កំពស់ពី១៨ ទៅ ២៥ម៉ែត្រ ដែលមានមុខកាត់១៣ម៉ែត្រ នៅរដូវប្រាំង។ ទឹកធ្លាក់ទី២នេះ មានចំងាយ១៥០ម៉ែត្រពីទឹកធ្លាក់ទី១។
• ដំណាក់ទី៣: ហូរធ្លាក់ដោយល្បឿនលឿនខ្លាំងជាងល្បាក់ទី២។ ល្បាក់នេះ យើងមិនអាចទៅដល់បានទេ ពីព្រោះជាតំបន់ព្រៃក្រាស់ ខ្វះមធ្យោបាយធ្វើដំណើរ និង តំបន់គ្រោះថ្នាក់នៃពពួកសត្វព្រៃ។
• ទី២.ទឹក ជ្រោះសែនមនោរម្យ៖ ទឹក ជ្រោះសែនមនោរម្យ នៅកណ្តាល ក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគីរី បានក្លាយជាកន្លែងងាយស្រួលបំផុត សម្រាប់អ្នកទេសចរទៅលំហែកាយ ខណៈទឹកធ្លាក់មានកម្ពស់ រាប់ម៉ែត្រ និង ដើមឈើធំៗ ដែល បង្កើតជាខ្យល់ បក ត្រជាក់ឆ្អឹងខ្នង។ វាមានទីតាំងនៅក្នុង ស្រុកសែនមនោរម្យចម្ងាយត្រឹមតែ ៥ គីឡូម៉ែត្រប៉ុណ្ណោះ ពីទីរួមខេត្ត តាម រយៈផ្លូវគ្រួសក្រហម ។ តាមសងខាង ឭផ្លូវលំនោះមាន ឧស្សាហកម្មចម្ការ កៅស៊ូកាហ្វេ និងស្វាយចន្ទីផងដែរ ។ ទឹកធ្លាក់ មានកម្ពស់ជាង១០ ម៉ែត្រ ដែល បង្កើតបានជាសំឡេងកងរំពងពេញ ត្រចៀកនៅពេលភ្ញៀវស្ថិតនៅផ្នែកខាង ក្រោម។ នៅមាត់ទឹកធ្លាក់នោះមានដើម គគីរ ធំមួយដើម ដែលមាន អាយុកាល រាប់រយឆ្នាំមកហើយ។
• ទី៣. ទឹកធ្លាក់រម្យនា៖ ទឹកធ្លាក់រមនា ទី ពីរជាកន្លែងកម្សាន្តដ៏រីករាយមួយ នៅ ក្នុងខេត្តមណ្ឌលគីរី។ ពេលភ្ញៀវជាតិ និងអន្តរជាតិ ទៅដល់ទីនោះប្រាកដជា ចម្លែក អារម្មណ៍ នឹងសំឡេង ពីរខុស គ្នាពោល គឺ សំឡេងទឹកធ្លាក់ និង សំឡេងវារីអគ្គិសនី លាយបញ្ចូលគ្នា ក្នុងពេលតែមួយ។ ទឹកធ្លាក់លើផ្ទាំងថ្ម កម្ពស់ប្រហែលជា ៥ ម៉ែត្រ ប៉ុន្តែបើ សរុបទាំងផ្នែកខាងលើ និងខាងក្រោម ប្រហែលជា ៣០០ ម៉ែត្រ ដែលលេង កម្សាន្តបាន ។ នៅជាប់ទឹកធ្លាក់នោះ មានវារីអគ្គិសនីខ្នាតតូចមួយ ដែលអាច បម្រើដល់អ្នកភូមិនៅទីនោះបានខ្លះ។
• ទី៤. ភ្នំដោះក្រមុំ
• ទី៥. ភ្នំអណ្ដូងស្នេហ៍
• ទី៦. សមុទ្រឈើ
• ទី៧. ដើមស្រល់នៅមណ្ឌលគិរី
• ទី៨ ដើមជ្រៃយក្សនៅទឹកធ្លាក់ជ្រៃធំ៕
ដោយ ៖ សិលា