ខេត្តសៀមរាប ៖ បើតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបង្ហាញនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤នេះថា ៖ ចំនួន៣០៤,០៦៤ នាក់ ក្នុងនោះ មានអ្នកទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្ត មានចំនួនប្រមាណ ២៩៥,០០០ នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៩,០៦៤ នាក់។
សូមរម្លឹកបន្តិចថា ៖ ប្រទេសដែលចូលឆ្នាំសកលមុនគេមាន ៣ ប្រទេសគឺ គីរីបាទី តុងហ្គា និងកោះសាម័រ ដែលសុទ្ធសឹងតែជាក្រុមប្រទេសដីកោះតូចៗនៅមហាសមុទ្រប៉ាស៊ីហ្វិក ។ ប្រទេសកោះទាំង ៣ នេះនឹងលាឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ នៅម៉ោង ៥ រសៀល (ម៉ោងនៅកម្ពុជា) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ខណៈបន្ទាប់មកគឺប្រទេសនូវែលសេឡង់ដែលនឹងនិយាយថា សួស្ដីឆ្នាំថ្មី នៅម៉ោងប្រមាណ ៦ ល្ងាច ។
ចំណែក កន្លែងដែលចូលឆ្នាំថ្មី ឆ្នាំសកលក្រោយគេក៏ជាប្រទេស និងដែនដីស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិកដូចគ្នា ហើយនោះគឺកោះ Baker និងកោះ Howland របស់សហរដ្ឋអាមេរិកដែលនឹងលាឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនៅម៉ោង ៣ រសៀល (ម៉ោងនៅកម្ពុជា) ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ៕
ដោយ ៖ សិលា