ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរ ប្រមាណជា​ង ៣៤ម៉ឺន​នាក់​ បានអញ្ជើញមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល

ចែករំលែក៖

ខេត្តព្រះសីហនុ​៖​ រដ្ឋបាលខេត្ត​ព្រះសីហនុ​ បានឱ្យដឹង​នៅព្រឹក​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០២៤នេះថា ភ្ញៀវទេសចរ​ជាតិ​ និង​អន្តរជាតិ​ អញ្ជើញមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានចំនួនសរុប ៣៤៩.៩៨៣នាក់។ 

សូមជម្រាបជូនដែរថា​ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ អញ្ជើញ​ទៅ​លេង​នៅខេត្ត​ព្រះសីហនុ​ គឺបានប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ​ នៅឆ្នេរធំៗចំនួន២ គឺឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ក្នុងខេត្តព្រះសីហនុ មាន​ Wi-Fi សាធារណៈ ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ជាអ្នករៀបចំ។ 

ដូច្នេះ​សូមបងប្អូនប្រជាពលរដ្ឋ សាធារណជនជាតិ និងអន្តរជាតិ ស្វែងរកទីតាំង​ នៅតាមឆ្នេរទាំង ២នេះ ហេីយអាចភ្ជាប់ដោយ​ QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដើម្បីភ្ជាប់ Wi-Fi៕

ដោយ​៖ តារា​


ចែករំលែក៖