ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ៖ កម្លាំង​សមត្ថកិច្ចជំនាញ​ទូទាំងប្រទេស​ ត្រួតពិនិត្យ និងផាកពិន័យយានយន្ត ០៤គ្រឿង នាថ្ងៃទី០១ ខែមករា!

ចែករំលែក៖

ភ្នំពេញ៖ បើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែង​ថា​ កម្លាំងសមត្ថកិច្ច​ទូទាំងប្រទេស​ បានដាក់គោលដៅ​ត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន ០៤គ្រឿងទៀត កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ម្សិលមិញ​នេះ ក្នុងនោះមានម៉ូតូ ០២គ្រឿង និងរថយន្ត ០២គ្រឿង។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន​ បានគូសបញ្ជាក់ថា​ សម្រាប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ កម្លាំង​នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ០៤គ្រឿង ក្នុងនោះមានម៉ូតូ ០២គ្រឿង និងរថយន្តគ្រប់ប្រភេទ ០២គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួកបើកបរក្រោមសារធាតុញៀនជាដើម។ ដោយឡែករថយន្តរួមមាន៖ ល្មើសល្បឿនជាដើម។

ជាមួយគ្នានេះ​ លោកអ្នកនាំពាក្យ បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

គួរបញ្ជាក់ដែរថា សម្រាប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ម្សិលមិញ​នេះ​ដែរ​ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ១៨លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៩នាក់ របួសចំនួន ២៤នាក់ (របួសធ្ងន់ចំនួន ១២នាក់)។ រយៈពេល ០១ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៨លើក បណ្ដាលឱ្យមនុស្សស្លាប់ ០៩នាក់ របួស ២៤នាក់ (របួសធ្ងន់ ១២នាក់)៕

ដោយ​៖ តារា​


ចែករំលែក៖