ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកនូវ ចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម៖ 

១- ទិវាសន្តិភាពមានតម្លៃអាស្រ័យលើការផ្តល់តម្លៃពីប្រជាជនកម្ពុជាទូទាំងប្រទេស = មិនមែនអាស្រ័យលើការនិយាយរបស់ពួកប្រឆាំងទេ។

២- ពួកប្រឆាំងមិនមានសន្តិភាពក្នុងចិត្តទេ = ដោយសារបរាជ័យគ្រប់ជំហ៊ាននយោបាយរបស់ខ្លួន?

៣- អ្នកបង្ករគ្រោះថ្នាក់ចរាចរណ៍ទោះរត់គេចយ៉ាងណា = ក៏មិនអាចរួចខ្លួនពីសំណាញ់ច្បាប់ទេ។

៤- ការចូលរួមជាមួយគណបក្សនយោបាយណាមួយ = គឺជាសិទ្ធិនយោបាយរបស់ពលរដ្ឋ ប្រជាពលរដ្ឋមានសិទ្ធិនយោបាយទូលំទូលាយខាងនយោបាយ?

៥- កម្លាំងនយោបាយរបស់បក្សកម្លាំងជាតិ = គឺបានមកពីកាហែកពីកម្លាំងភ្លើងទៀននិងឆន្ទៈខ្មែរ?

៦- ការប្រកាសក្ស័យធនរបស់ក្រុមហ៊ុនឡេងណាវ៉ាត្រាគឺជារឿងរបស់ក្រុមហ៊ុនផ្ទាល់ = ឯការរកយុត្តិធម៌ជូនអតិថិជនគឺជាតួនាទីរបស់តុលាការតាមពាក្យបណ្តឹងរបស់អតិថិជន។

៧- ឆ្នាំចាស់ផ្លាស់មកឆ្នាំថ្មីតែសកម្មភាពនៅដដែល = រាជរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តកម្មវិធីបញ្ចកោណដំណាក់កាលទី១ ហើយពួកប្រឆាំងគិតតែប្រើឧបាយកលរាំងស្ទះដំណើរទៅមុខរបស់ជាតិ។

៨- ជម្ងឺឈឺតែរកថ្នាំមកព្យាបាលមិនត្រូវ = នេះជាពាក្យពួកអាប្រឆាំង បានតែថា ផ្ទុយពីការពិតការរីកចម្រើនមើលមិនឃើញទេមើលឃើញតែចំណុចអវិជ្ជមាន ?

៩- ថាពួកប្រឆាំងត្រូវរួបរួមគ្នាជានិច្ចជាកាល = តែការពិតពួកប្រឆាំងបែកបាក់ជានិច្ចជាកាល ។

១០- សាច់បង្កកខូចគុណភាពដែលលួចនាំចូលពីប្រទេសជិតខាង ត្រូវបានបង្ក្រាបបានជាបន្តបន្ទាប់ មិនមែនបណ្តែតបណ្តោយឲ្យចូលតាមចិត្តទេ ៕

ដោយ ៖ សិលា


ចែករំលែក៖