ព័ត៌មានទាន់ហេតុការណ៍៖

មិនមានករណីដេញពលរដ្ឋចេញពីតំបន់អង្គរ ទីដែលប្រជាពលរដ្ឋចាកចេញដោយស្ម័គ្រចិត្ត ដើម្បីយកដីជួលឱ្យក្រុមហ៊ុនចិនដូចអ្វីដែលផេក Cambodia Daily Khmer បានបង្ហោះនោះទេ

ចែករំលែក៖

ភ្នំពេញ ៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិមេត្តាជ្រាបថា ៖ មិនមានករណីដេញពលរដ្ឋចេញពីតំបន់អង្គរ ទីដែលប្រជាពលរដ្ឋចាកចេញដោយស្ម័គ្រចិត្ត ដើម្បីយកដីជួលឱ្យក្រុមហ៊ុនចិនដូចអ្វីដែលផេក Cambodia Daily Khmer បានបង្ហោះនោះទេ ។ 

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស) នៅរសៀលថ្ងៃអង្គារ នេះ បានច្រានចោលព័ត៌មានថា មិនមានករណីដេញពលរដ្ឋចេញពីតំបន់អង្គរទីដែលប្រជាពលរដ្ឋចាកចេញដោយស្ម័គ្រចិត្ត ដើម្បីយកដីជួលឱ្យក្រុមហ៊ុនចិនដូចអ្វីដែលផេក Cambodia Daily Khmer បានបង្ហោះនោះទេ។ មន្ត្រីអាជ្ញាធរអប្សរាបានបញ្ជាក់ថា ទីតាំងដែលប្រជាពលរដ្ឋបានស្ម័គ្រចិត្តចាកចេញនោះ កំពុងត្រូវបានគេដាំដើមឈើ និងស្មៅ ដើម្បីបង្កើនសោភ័ណភាព។

ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំ! ៕ 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖