ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) សូមជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា នាយកដ្ឋាន វិភាគយុទ្ធសាស្រ្តនៃការវិនិយោគឯកជន នៃគណៈកម្មាធិការវិនិយោគកម្ពុជាត្រូវការជ្រើសរើសមន្ត្រីជាប់ កិច្ចសន្យាចំនួន២រូបនិងភ្នាក់ងារជាតិជាប់កិច្ចសន្យាចំនួន២រូប ដើម្បីគាំទ្រការសម្របសម្រួលការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (Cambodia Industrial Development Policy -IDP 2015-2025), ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិក កម្ពុជា និងការងារផ្សេងទៀតពាក់ព័ន្ធនឹងយុទ្ធសាស្ត្រជំរុញនិងទាក់ទាញវិនិយោគ សម្រាប់បំពេញការងារ ពេញម៉ោង លើការងារផ្នែកគោលនយោបាយ និងការគ្រប់គ្រងបណ្តាញនិងសេវូបករណ៍ តាមលក្ខខណ្ឌ ជ្រើសរើសដូចខាងក្រោម÷សូមអានក្នុង«សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យានិងភ្នាក់ងារជាតិជាប់កិច្ចសន្យា ឱ្យចូលបម្រើការងារនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»។
បេក្ខជនឬបេក្ខនារី ដែលមានចំណាប់អារម្មណ៍និងមានគុណវត្តិស្របស្រប សូមផ្ញើប្រវត្តិរូប សង្ខេបរបស់ខ្លួន ដោយភ្ជាប់មកនូវសញ្ញាបត្រនិងឯកសារពាក់ព័ន្ធនិងលិខិតពិពណ៌នាអំពីចំណាប់អារម្មណ៍ (រួមជាមួយនឹងប្រាក់បៀវត្សរំពឹងទុកនិងលក្ខណៈសម្បត្តិពាក់ព័ន្ធ) ចូលជាសំណុំឯកសារតែមួយ (.zip ឬ rar file) រួចផ្ញើទៅកាន់សារអេឡិចត្រូនិក strategy.cib@gmail.com យ៉ាងយូរត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។
បេក្ខជន ដែលត្រូវបានសម្រាំងជ្រើសរើសក្នុងដំណាក់ដំបូង នឹងត្រូវបានជូនដំណឹងសម្រាប់ការ សាកល្បងសមត្ថភាពសរសេរនិងការសម្ភាស។ បេក្ខជនជាស្ត្រីនិងជនមានពិការភាពត្រូវបានលើកទឹក ចិត្តនិងផ្តល់អាទិភាព ៕
ដោយ ៖ សិលា