ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹក Brighton ​ភ្ញាក់​ផ្អើល​​ការ​ហៅ Mitoma ​ចូល​លេងនៅ Asian Cup ទាំង​រង​របួស

ចែករំលែក៖

លោក Roberto De Zerbi អ្នកចាត់ការទូទៅរបស់ក្លិប Brighton & Hove Albion បាននិយាយថា គាត់មានការភ្ញាក់ផ្អើលចំពោះការកោះហៅរបស់ Kaoru Mitoma ទៅកាន់ក្រុមជម្រើសជាតិជប៉ុនសម្រាប់ការប្រកួត Asian Cup ជាមួយនឹងខ្សែបម្រើស្លាបរូបនេះដែលរំពឹងថា នឹងត្រូវអវត្តមានដោយសាររបួសកជើងអស់រយៈពេលជាច្រើនសប្តាហ៍។

គ្រូបង្វឹកជប៉ុនលោក Hajime Moriyasu បានតែងតាំងលោក Mitoma នៅក្នុងក្រុមចុងក្រោយរបស់គាត់សម្រាប់ការប្រកួត Asian Cup នៅប្រទេសកាតា ដោយការប្រកួតជើងឯកទ្វីបនឹងចាប់ផ្តើមពីថ្ងៃទី ១២ ខែមករា ដល់ថ្ងៃទី ១០ ខែកុម្ភៈ។

កីឡាករវ័យ២៦ឆ្នាំរូបនេះមិនបានលេងឱ្យ Brighton ចាប់តាំងពីបានភ្លាត់ស្នៀតអំឡុងពេលប្រកួតស្មើ ជាមួយ Crystal Palace កាលពីថ្ងៃទី២១ខែធ្នូ ហើយលោក De Zerbi មិនប្រាកដថា តើខ្សែប្រយុទ្ធនឹងជាសះស្បើយទាន់ពេលទៅលេងនៅប្រទេសកាតាឬយ៉ាងណា។

លោក De Zerbi បានប្រាប់អ្នកយកព័ត៌មុនធ្វើដំណើររបស់ពួកគេទៅជួបក្រុម West Ham United ថា “ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ព្រោះបុគ្គលិកពេទ្យរបស់ខ្ញុំបានប្រាប់ខ្ញុំថា Mitoma ត្រូវការរយៈពេលពី៤ទៅ៦សប្តាហ៍សម្រាប់របួសរបស់គាត់” ។

លោកបន្តថា សម្រាប់ខ្ញុំ វាពិបាកក្នុងការគិតថាគាត់អាចលេងនៅ Asian Cup ប៉ុន្តែខ្ញុំជាអ្នកគាំទ្រ Mitoma នៃកីឡាករទាំងអស់របស់ខ្ញុំ ដូច្នេះប្រសិនបើពួកគេអាចលេងឱ្យជម្រើសជាតិរបស់ពួកគេ ខ្ញុំពិតជារីករាយ និងមានមោទនភាពខ្លាំងណាស់”។

ជប៉ុនមានបំណងចង់ឈ្នះពាន Asian Cup ជាលើកទី៥ ដែលធ្លាប់បានលើកពានកាលពីឆ្នាំ១៩៩២, ២០០០, ២០០៤ និង២០១១។ ពួកគេនឹងចាប់ផ្តើមយុទ្ធនាការរបស់ពួកគេនៅថ្ងៃទី១៤ ខែមករា ទល់នឹងវៀតណាម មុនពេលប៉ះអ៊ីរ៉ាក់ និងឥណ្ឌូនេស៊ីក្នុងពូល D

ដោយ៖ ភារៈ(រូបភាព ៖ BBC/Reuter/CNA)


ចែករំលែក៖