ព័ត៌មានទាន់ហេតុការណ៍៖

លោក អុឹម វុត្ថា ៖ មន្រ្តីរបស់ក្រសួងប្រៃសណីយ៍ នឹងត្រូវយល់ដឹង និងត្រូវធ្វើអ្វីខ្លះ ដើម្បីត្រៀមខ្លួនចូលរួមក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិរបស់ខ្លួន នីតិកាលទី៧ នៃរដ្ឋសភាជាតិ?

ចែករំលែក៖

ភ្នំពេញ ៖ លោក អុឹម វុត្ថា ទីប្រឹក្សា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានលើកឡើងថា ៖ តោះបងប្អូនក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទាំងអស់គ្នា នាំគ្នាពិនិត្យបន្តិចមើលថាតើតួនាទី និងភារកិច្ចរបស់យើងជាមន្រ្តីរបស់ក្រសួងយើងនឹងត្រូវយល់ដឹង និងត្រូវធ្វើអ្វីខ្លះ ដើម្បីត្រៀមខ្លួនចូលរួមក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិរបស់ខ្លួន នីតិកាលទី៧ នៃរដ្ឋសភាជាតិ?

បើពិនិត្យមើលទៅលើមុំទាំងអស់នៃយុទ្ធសាស្រ្តមួយនេះ ឃើញថាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ យើងពាក់ព័ន្ធខ្លាំងទៅនឹងជ្រុងបញ្ជកោណទី៥ នៃយុទ្ធសាស្រ្តនេះ គឺ <<ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល>> ដែលក្នុងនោះ រួមមាន៖

១) ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក និងប្រព័ន្ធនវានុវត្តឌីជីថល។

២) ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

៣) ការកសាងភាពទុកចិត្តលើប្រព័ន្ធឌីជីថល។

៤) ការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល។

៥) ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ។

សួរថាតើ តួនាទី មុខងារ និងភារកិច្ច របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវធ្វើអ្វីខ្លះ? 

ខាងក្រោមជាការយល់របស់ខ្ញុំទេ ក្នុងនាមជាមន្រ្តីធ្វើការងារនៅក្នុងក្រសួងនេះជាង ២៩ឆ្នាំមកហើយៗក៏ជាមនុស្សម្នាក់ដែលអ្នកទាំងអស់គ្នានាំគ្នាថាជាតាចាស់ម្នាក់ផងដែរ ទន្ទឹមនឹងខ្ញុំនៅតែមានបំណងចង់បម្រើការងារក្នុងវិស័យនេះជូនជាតិ តបស្នងគុណបំណាច់ជាតិដែលបានផ្តល់អាហារូបករណ៍ឱ្យបានទៅរៀនសូត្រនៅអតីតសហភាពសូវៀតក្នុងជំនាញបច្ចេកវិទ្យាទូរគមនាគមន៍ និងនៅមានសុពលភាពអាយុកាលអាចនៅបម្រើការងារជូនជាតិបានចំនួនប្រមាណ ៥ឆ្នាំទៀត ទើបដល់ពេលចូលនិវត្តន៍ អនុលោមតាមច្បាប់ស្តីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល។

ពាក់ព័ន្ធនឹងចំណុចទី១ << ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក>> តួនាទីនេះពាក់ព័ន្ធនឹងក្រសួង​ ស្ថាប័នជាច្រើន ដើម្បីបំពេញតួនាទី ដូចជា៖

១) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល….)

២) ក្រសួងពាណិជ្ជកម្ម (ពាក់ព័ន្ធនឹងធុរកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក និងកម្មបញ្ញាលើម៉ាកយេហោទំនិញ។ល។ និងការពារផលប្រយោជន៍អ្នកវិនិយោគិន ឈ្មួញ អតិថិជនចាកផុតពីការបន្លំម៉ាកយេហោនិងទំនិញក្លែងក្លាយ ព្រមទាំងការប្រកួតប្រជែងក្នុងទីផ្សារ ស្របតាមច្បាប់សហពាណិជ្ច ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់…)

៣) ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាលើការអភិវឌ្ឍនិងនវានុវត្តិន៍បច្ចេកវិទ្យា ដោយសហការជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសវិទ្យាស្ថានវានុវត្តន៍នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍…)

៤) ក្រសួងមហាផ្ទៃ (ពាក់ពា័ន្ធសន្តិសុខជាតិ និងសន្តិសុខសាយប័រ…)

៥) ក្រសួងព័ត៌មាន (ពាក់ព័ន្ធនឹងកិច្ចការពារមាតិការព័ត៌មាន និងឯកជនភាពព័ត៌មាន…)

៦) ប្រតិបត្តិករផ្តល់សេវាហិរញ្ញវត្ថុ ធុរកិច្ចឌីជីថល សេវាអនឡាញ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក និងផ្តល់សេវាទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន…

៧) ដោយឡែកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវមានតួនាទីសំខាន់បំផុតក្នុងការសម្របសម្រួលដល់បណ្តាក្រសួងពាក់ព័ន្ធខាងលើ និងធ្វើឱ្យមានលទ្ធភាពក្នុងការលុកចូលទៅប្រើប្រាស់សេវាទាំងអស់នោះ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ជាពិសេសបណ្តាញអ៊ីនធឺណិតមហាលឿនប្រកបដោយទំនុកចិត្ត និងគ្របដណ្តប់សេវាគ្រប់តំបន់ទូទាំងប្រទេសកម្ពុជា និងបំបាត់ចោលឱ្យអស់គម្លាតឌីជីថលរវាងទីក្រុងនិងជនបទ។ល។

ពាក់ព័ន្ធនឹងចំណុចទី២ នៃបញ្ចកោណទី៥ នេះ គឺ <<ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល>>។ នេះជាតួនាទីរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទាំងស្រុងហើយ ដោយត្រូវ៖

១) ត្រូវយល់ឱ្យច្បាស់ជាមុនសិនថា អ្វីទៅជា <<ហេដ្ឋារចនាសម្ព័ន្ធឌីជីថល? អ្វីទៅជាទូរគមនាគមន៍? បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន? ហើយអ្វីទៅជាឌីជីថល និងវាពាក់ព័ន្ធគ្នាជាសារវន្តយ៉ាងដូចម្តេច?>>

២) តើត្រូវធ្វើឌីជីថលកម្មសោតទស្សន៍ និងបង្ហោះបណ្តាញអ៊ីនធឺណិតមហាលឿនជំនាន់ថ្មីយ៉ាងដូចម្តេច? តាមរយៈការធ្វើសហរមាណកម្មធនធានវិសាលគមន៍វិទ្យុបង់ ៧០០មីហ្គាហឺត និង ៣,៥ ហ្ស៊ីហ្គាហ៉ឺត។ល។ និងរៀបចំបង្ហោះបណ្តាញទូរគមនាគមន៍ជំនាន់ទី៥ (5G) ទន្ទឹមនឹងបច្ចកវិទ្យាជំនាន់ថ្មីៗកើតឡើងទៀតដូចជាបណ្តាញ StarLink ។ល។ និងគុណភាពសេវាបណ្តាញជំនាន់ទី៤ (4G) និងទីផ្សារអ៊ីនធឺណិតប្រ៊ដប៊េនអចល័តនៅតែជាបញ្ហា ព្រមទាំងការប្រើប្រាស់មូលនិធិសេវាកាតព្វកិច្ចសកល (USO) ដើម្បីកាត់បន្ថយគម្លាតឌីជីថលរវាងទីក្រុងនិងជនបទឆ្ងាយដាច់ស្រាយាល និងការផ្តល់សេវាឱ្យដល់ទីជនបទគ្រប់ទិសទីនៃកម្ពុជា។

៣) ដោះស្រាយរាល់បញ្ហាប្រឈមក្នុងវិស័យទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន កំពុងមាន រួមមានដូចតទៅ៖

+ ការអនុវត្តមុខងារនិងភារកិច្ចរបស់ ក.ប.ទ និង ន.ទ.ក មិនទាន់សង្គត្តភាពទៅតាមការបញ្ញត្តិនៃច្បាប់ស្តីពីទូរគមនាគមន៍ (អ្នកធ្វើគោលនយោបាយ និង និយ័តករ)

+ កង្វះយន្តការគ្រប់គ្រងថ្លៃសេវាទូរគមនាគមន៍ ដែលដាក់ចេញដោយប្រតិបត្តិករទូរគមនាគមន៍ និងយន្តការប្រកួតប្រជែងដោយស្មោះត្រង់ នៅក្នុងទីផ្សារទូរគមនាគមន៍

+ ការចុះខ្សោយគុណភាពសេវាទូរគមនាគមន៍ គ្រប់ប្រភេទ ដោយសារតែ៖

១) យឺតយ៉ាវក្នុងការពង្រីកសេវាអ៊ីនធឺណិតចល័តនិងអចល័តឱ្យដល់ទីជនបទ ស្របតាមបទប្បញ្ញត្តិស្តីពីកាតព្វកិច្ចសេវាសកល (USO)

២) ការច្រឡំបល់ក្នុងការធ្វើឌីជីថលកម្មបច្ចេកវិទ្យា តាមរយៈការពង្រឹង និងពង្រីកលើការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ជាពិសេសការបង្កើនគុណភាពសេវា និងការពង្រីកវិសាលភាពតំបន់គ្របដណ្តប់

សេវានៃបណ្តាញជំនាន់ទី៤ (4G) និងការបង្ហោះបណ្តាញ ជំនាន់ទី៥ ហៅថា 5G ដើម្បីឆ្លើយតបទៅនឹងដំណើរឆ្ពោះទៅរកសង្គមឌីជីថល និងឧស្សាហកម្ម 4.0។

+ កម្សោយក្នុងការគ្រប់គ្រងធនធានកម្រ ជាពិសេសការគ្រប់គ្រងវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ

+ មិនទាន់ធ្វើការផ្លាស់ប្តូរពីវិញ្ញាបនបត្រ លិខិតអនុញ្ញាត និងអាជ្ញាបណ្ណដែលផ្តល់មុនច្បាប់ស្តីពីទូរគមនាគមន៍ចូលជាធរមាន ទៅជាវិញ្ញាបនបត្រ លិខិតអនុញ្ញាត និងអាជ្ញាបណ្ណថ្មី ស្របតាមមាត្រា ១១០ និងបទប្បញ្ញត្តិពាក់ព័ន្ធ ដូចដែលបានបញ្ញត្តិនៅក្នុងឆ្នាំស្តីពីទូរគមនាគមន៍

+ …….. ការរៀបចំបទប្បញ្ញត្តិជាច្រើនទៀតពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនេះ។

ពាក់ព័ន័្ធនឹងចំណុចទី៣ នៃយុទ្ធសាស្រ្តបញ្ចកោណនេះ គឺ <<ការកសាងភាពទុកចិត្តលើប្រព័ន្ធឌីជីថល>> សំដៅដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងបទដ្ឋានគតិយុត្តិដែលជាឧបករណ៍ក្នុងការធ្វើនិយ័តកម្មពាក់ព័ន្ធនឹងភាពទំនុកចិត្តលើប្រព័ន្ធឌីជីថល ដូចជា៖

+ ការកាសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនិងការតភ្ជាប់ឌីជីថល

+ ការបង្កើតមជ្ឍមណ្ឌលគ្រប់គ្រងទិន្នន័យ ពាក់ព៏ន្ធនឹងការគ្រប់គ្រង និងការផ្តល់សេវាកម្មបណ្តាញកុំព្យូទ័រ ឬធនធានកុំព្យូទ័រ រួមមាន៖សេវូបករណ៍ (Servers) ឃ្លាំងផ្ទុកទិន្នន័យ (Storage) មូលទិន្នន័យ (Database) ការតភ្ជាប់បណ្តាញ (Networking) សុហ្វវ៉ែរ (Software) បញ្ញាសប្បនិម្មិត (Intelligence) ការវិភាគ (Analytics) នៅលើថ្នាលអ៊ីនធឺណិត ជាមួយនឹងការគិតថ្លៃតាមអ្វីដែលអតិថិជនបានប្រើប្រាស់ ហៅថា Pay-as-you-go pricing ដែលហៅក្លោដ។

+ បទប្បញ្ញត្តិពាក់ព័ន្ធនឹងការគ្រប់គ្រង៖

១) ការផ្តល់សេវាឌីជីថលនានា ដូចជា៖ សេវាហិរញ្ញវត្ថុនិងធនាគារ សេវាពាណិជ្ជកម្មគ្រប់ប្រភេទតាមប្រព័ន្ធអេឡិកត្រូនិក។ល។

២) ការធានាបាននូវចៀសឱ្យផុតការគ្រប់គ្រងការលាងលុយ និងឧក្រិដ្ខកម្មតាមប្រព័ន្ធអ៊ីនធឺណិត…

៣) កិច្ចការពារសន្តិសុខបណ្តាញ និងសន្តិសុខសាយប័រ

៤) ធានាការពារមិនឱ្យមានការលួចព័ត៌មាន បំបាត់រាល់ព័ត៌មានក្លែងក្លាយនិងការបំពុល និងរក្សាបាននូវកិច្ចការពារឯកជនភាព

៥) ការងារពាក់ព៏ន្ធដទៃទៀត..។ 

ពាក់ព័ន្ធនឹងចំណុចទី៤ នៃយុទ្ធសាស្រ្តបញ្ចកោណ គឺ <<ការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល>> សំដៅដល់ ការកសាងបណ្តាញនិងប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានមួយ ដែលហៅថាបណ្តាញ រដ្ឋាភិបាលឌីជីថល ឬរដ្ឋាភិបាលអេឡិកត្រូនិក ឬ Digital Government/ E-Government សំដៅដល់ការប្រើប្រាស់ឧបករណ៍គមនាគមន៍បច្ចេកវិទ្យា ដូចជាកុំព្យូទ័រ និងអ៉ីនធឺណិត ដើម្បីផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ និងបុគ្គល (នីតិបុគ្គលនិងរូបវន្តបុគ្គល) ដទៃទៀត នៅក្នុងប្រទេសមួយ ឬតំបន់មួយ។

រដ្ឋាភិបាលឌីជីថល ផ្តល់នូវឱកាសថ្មី សម្រាប់ភាពងាយស្រួលនិងដោយផ្ទាល់ដល់ប្រជាពលរដ្ឋនិងបុគ្គលដទៃទៀតក្នុងការផ្តល់លទ្ធភាពលុកចូលចូលទៅប្រើប្រាស់សេវាសាធារណៈដែលផ្តល់ដោយរដ្ឋ និងសម្រាប់រដ្ឋផ្តល់សេវាសាធារណៈដោយផ្ទាល់ទៅឲ្យប្រជាពលរដ្ឋ។

ន័យនៃរដ្ឋាភិបាលអេឡិកត្រូនិកនេះ គឺជាការធ្វើអន្តរកម្ម៖

+ ឌីជីថល រវាងប្រជាពលរដ្ឋ និងរដ្ឋរបស់ពួកគេ ដែលហៅថា C2G : Citizen to Government, 

+ រវាងរដ្ឋមួយនិងរដ្ឋដទៃទៀត ដែលហៅថា G2G : Government to Government, 

+ រវាងរដ្ឋាភិបាលនិងប្រជាពលរដ្ឋ ដែលហៅថា G2C : Government to Citizens, 

+ រវាងរដ្ឋនិងបុគ្គលិករបស់ខ្លួន ដែលហៅថា G2E : Government to Employees, និង

+ រវាងរដ្ឋនិងធុរកិច្ចជនឬអ្នកជំនួញ ដែលហៅថា Government to Businesses/commerce ។

ម៉ូដែលនៃការផ្តល់រដ្ឋាភិបាលឌីជីថល ឬរដ្ឋាភិបាលអេឡិកត្រូនិក អាចចែកចេញជាប្រភេទ ដូចតទៅ៖

១) អន្តរកម្មឌីជីថលនៃទំនាក់ទំនងរបស់ប្រជាពលរដ្ឋជាមួយនឹងគ្រប់ជាន់ថ្នាក់នៃរដ្ឋ (ទីក្រុង/ខេត្ត/ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ)

២) ការសម្របសម្រួលឲ្យប្រជាពលរដ្ឋចូលរួមនៅក្នុងអភិបាលកិច្ច ដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) ដូចជា ការប្រើប្រាស់កុំព្យូទ័រ និងវែបសាយ

៣) ការធ្វើវិស្វកម្មឡើងវិញនូវដំណើរការពាណិជ្ជកិច្ច (Business Process re-engineering- BPR)

លោក Brabham and Guth (2017) បានធ្វើបទសម្ភាស៍ជាមួយនឹងអ្នករៀបចំភាគីទី៣ នៃឧបករណ៍រដ្ឋាភិបាលអេឡិកត្រូនិក នៅក្នុងប្រទេសអាមេរិកខាងជើង អំពីគំនិតទាំឡាយនៃការធ្វើអន្តរកម្មអ្នកប្រើប្រាស់ ដែលពួកគេបានបង្កើតទៅជាបច្ចេកវិទ្យារបស់ពួកគេ ដោយរាប់បញ្ចូលនូវតម្លៃវឌ្ឍនភាព ការចូលរួមគ្រប់ទីកន្លែង ភូមិសាស្រ្ត និងកម្មវិធីសិក្សាជាសាធារណៈ។

ន័យដទៃទៀត វង្វេងចេញពីគោលគំនិត ដែលថាបច្ចេកវិទ្យា គឺជាកម្មវត្ថុ និងកំណត់ថា ភាពធម្មតានៃរដ្ឋាភិបាលអេឡិកត្រូនិក ជាអ្មកសម្របសម្រួល ឬ ឧបករណ៍ និងការឆ្លុះបញ្ចាំងទៅលើការផ្លាស់ប្តូរជាក់លាក់នៅក្នុងបញ្ហាផលរដ្ឋបាលសាធារណៈ។

ការផ្លាស់ប្តូរនៃរដ្ឋាភិបាល គឺជាឲ្យន៏យដែលបានបង្កើតដោយអ្នកជំនាញបច្ចេកវិទ្យាឈ្មោះ Mauro D. Ríos នៅក្នុងការស្រាវជ្រាវរបស់គាត់ក្នុងការឲ្យន័យនៃរដ្ឋាភិបាលអេឡិកត្រូនិក គាត់ថា «រដ្ឋាភិបាលឌីជីថល ឬ Digital Government គឺជាមាគ៌ាថ្មីមួយនៃស្ថាប័ន និងការគ្រប់គ្រងនៃកិច្ចការសាធារណៈ ដែលនឹងណែនាំឲ្យស្គាល់នូវដំណើរការផ្លាស់ប្តូរវិជ្ជមាន នៅក្នុងការគ្រប់គ្រង និងរចនាបទរបស់ខ្លួននៃអង្គការលេខ បូកបន្ថែមនូវតម្លៃ ដើម្បីទម្រង់ការណ៍ និងសេវាត្រូវបានផ្តល់, ឆ្លងកាត់ការណែនាំនិងបន្តភាពសមស្របនៃបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលជាអ្នកសម្របសម្រួលនៃការផ្លាស់ប្តូរទាំងនេះ៕ 

ពាក់ព៏ន្ធនឹងចំណុចទី៥ នៃយុទ្ធសាស្រ្តបញ្ចកោណនេះ គឺ <<ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ>> ដែលជាកិច្ចការពាក់ព័ន្ធនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិ ព្រមទាំងក្រសួងជាច្រើនត្រូវចូលរួមដោយខានមិនបាន ដោយហេតុថាវាពាក់ព័ន្ធទៅនឹង៖

+ សេវាហិរញ្ញវត្ថុ និងឧបករណ៍ហិរញ្ញវត្ថុឌីជីថល ដូចជា រូបិយវត្ថុគ្រីបតូ និងរូបិយវត្ថុឌីជីថលដទៃទៀត

+ កិច្ចការសន្តិសុខ សុវត្ថិភាព និងការលាងលុយ ឧក្រិដ្ឋកម្មទីផ្សារហិរញ្ញវត្ថុ

+ កិច្ចការដទៃទៀត ទុកឱ្យជំនាញខាងហ្នឹងគិតគូរចុះ យើងគ្មានជំនាញមិនច្បាស់ទេ។នេះជាការរៀបចំដោយខ្ លោក អ៊ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ 

ដោយ ៖ សិលា


ចែករំលែក៖