ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះថា មុខសញ្ញាគ្រឿងញៀនចំនួនពីរនាក់ ត្រូវបានកម្លាំងនគរបាលជំនាញស្រុកគាស់ក្រឡ ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជាបន្តបន្ទាប់រួមនឹងវត្ថុតាងជាគ្រឿងញៀនជាក់ស្ដែង។
ករណីឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនចំនួនពីរនាក់នេះ បានធ្វេីឡេីងពីរផ្សេងគ្នា ដោយករណីទី១, កាលពីយប់ថ្ងៃទី០៣ខែ មករា ឆ្នាំ២០២ ៣វេលាម៉ោង២៣និង៣០នាទី នៅចំណុច ភូមិទួលម្ទេស ឃុំធិបតី ស្រុក គាស់ក្រឡ ខេត្តបាត់ដំង ដោយលោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងផ្នែកជំនាញបានចុះប្រតិបត្តិការបង្ក្រាប ករណី រក្សាទុកដោ យខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ឆាយ ណាត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិអូរ ស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
-វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន១២ថង់ សង្ស័យមានសារធាតុញៀន
-កាបូបលុយចំនួន០១
-ប្រាក់រៀលចំនួន៨០,០០០រៀល
-ថង់សម្រាប់រំលែកថ្នាំញៀន និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលេី និងដោយបានការអនុញ្ញាតពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងសមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត នៅចំណុចទួលអំពិលផ្អែម ភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ នៅថ្ងៃទី០៤ខែមករាឆ្នាំ២០២៣វេលាម៉ោង៩និង៣០នាទីនោះគឺឈ្មោះ សុខ បូណា ហៅហ៊ីង ភេទប្រុស អាយុ៣៤ឆ្នាំមានទីលំនៅភូមិ អូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងនិងខេត្តបាត់ដំបង ។
-វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន០១ថង់សង្ស័យមានសារធាតុញៀន។
-ទូរស័ព្ទដៃចំនួន០១គ្រឿងចាស់
-កូនថង់សម្រាប់រំលែកថ្នាំញៀនលក់ និងឧបករណ៍សម្រាប់ប្រេីប្រាស់ថ្នាំញៀនមួយចំនួន ។
ករណីនេះកំពុងកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី ច្បាប់៕
ដោយ៖ អរុណរះ