ព័ត៌មានទាន់ហេតុការណ៍៖

ទាស់សម្តីជាមួយប្តី ប្រពន្ធបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖​ ស្ត្រីម្នាក់បានបញ្ចប់ជីវិតដោយយកសារុងចងកសម្លាប់ខ្លួនចោលប្តីក្រោយពីមានទំនាស់ពាក្យសម្តីគ្នាមួយប្រាវមក។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក​ ថ្ងៃទី៤​ ខែមករា​ ឆ្នាំ២០២៤​ នៅបន្ទប់ជួលលេខA17 ភូមិជម្ពូវ័ន២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ 

ជនរងគ្រោះឈ្មោះ សេក​ ស្រីពៅ​ ភេទស្រីអាយុ២៥ឆ្នាំ​ ស្នាក់នៅកន្លែងកេីតហេតុ​ មានស្រុកកំណេីតនៅភូមិព្រៃគាំ​ ឃុំព្រៃគាំ​ ស្រុកអង្គរបុរី​ ខេត្តតាកែវ មានប្តីឈ្មោះ ទី នី​ អាយុ៣០ឆ្នាំ ស្នាក់នៅជាមួយគ្នា។ 

តាមសម្តីបុរសជាប្តីបានឱ្យដឹងថា​ គាត់និងប្រពន្ធបានសែនព្រេនចាប់ដៃគ្នាជាប្តីប្រពន្ធអស់រយៈពេល៤ឆ្នាំមកហេីយ​ តែមិនមានកូននោះទេ​ ហេីយនៅយប់ថ្ងៃទី៣ខែឆ្នាំដដែលគាត់បានទាស់ពាក្យសម្តីគ្នាជាមួយប្រពន្ធបន្តិចបន្តួច បន្ទា​ប់មកគាត់ក៏ទៅដេកនៅបន្ទប់បងដែលនៅជិតគ្នា​ ។ លុះមកវេលាម៉ោង១១ព្រឹក​ ថ្ងៃទី៤​ ខែមករាគាត់បានមកហៅប្រពន្ធហូបបាយ​ ហើយគ្រាន់តែរុញទ្វារចូលក៏ឃេីញប្រពន្ធចងកជាប់នឹងបង្អួច​ ភ្លាមៗនោះគាត់បានស្រែកហៅឱ្យអ្នកជិតខាងជួយនិងកាត់ខ្សែដេីម្បីសង្គ្រោះ តែអកុសលប្រពន្ធបានស្លាប់បាត់ទៅហេីយ។ 

ក្រោយកេីតហេតុបុរសជាប្តីបានរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះពិនិត្យជាក់ស្តែង រួចសមត្ថកិច្ចបានប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតា​មប្រពៃណី៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖