ភ្នំពេញ ៖ អាជ្ញាធរខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោក អ៊ាន សុឃីម អភិបាលរងខណ្ឌឬស្សីកែវ បានចុះធ្វើរដ្ឋបាល នៅទីតាំងខារ៉ាអូខេមួយកន្លែង យីហោ អាត់ជួង មានទីតាំងស្ថិតនៅផ្លូវ២០០R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ការចុះធ្វើរដ្ឋបាលនេះ បានធ្វើឡើងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីព្រឹក ដោយមានការចូលរួមពីលោក វរសេនីយ៍ទោ សារ៉ាយ ចេង អធិការរងទទួលផែនគ្រឿងញៀន, លោក ស្វាយ បូរ៉ា អធិការរងខណ្ឌ, លោក ស្តើង មានិត ចៅសង្កាត់ទី១ និងលោក ញាណ ពុទ្ធា នាយប៉ុស្តិ៍នគរបាលសង្កាត់គីគីឡូម៉ែត្រលេខ៦ និងភាគីពាក់ព័ន្ធ។
ជាលទ្ធផល អាជ្ញាធររកមិនឃើញឧបករណ៍ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀននោះឡើយ។ ការចុះធ្វើរដ្ឋបាលនេះ បានបញ្ចប់នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃខែឆ្នាំដដែល ៕
ដោយ៖ ជីណា