ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ គន់ គីមនិងលោក ង្វៀន ហ៊ុយតាំង សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការកណ្ដាល សមាគមអតីតយុទ្ធជនកម្ពុជា

ចែករំលែក៖

ខេត្តកណ្ដាល៖ សមិទ្ធផលអគារថ្មី១ខ្នងដែលជាអគារទីស្នាក់ការកណ្ដាល សមាគមអតីតយុទ្ធជនកម្ពុជា ជា អំណោយក្រសួងការពារប្រទេសវៀតណាមនិងសម្ដេច តេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រី ស្ថិតនៅខាងក្រោយវត្តស្លាកែត ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៤ នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ កិត្តិសង្គបណ្ឌិតគន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាននិងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកង្វៀន ហ្វីតាំង(NGUYỄN HUYTĂNG)ឯក អគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំ ព្រះរាជាណាចក្រកម្ពុជា តំណាងរដ្ឋមន្ត្រីក្រសួងការពារ ប្រទេសវៀតណាម ព្រមទាំងមានការចូលរួមពីសំណាក់ក្រសួងពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេ បញ្ជាការនៃកងយោធពលខេមរភូមិន្ទជាច្រើនរូប ។ 

ក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍របស់ ឧត្តម សេនីយ៍ឯក ឈា ស៉ីដារ៉ា អគ្គលេខាធិការរង សមាគមអតីតយុវជនកម្ពុជា បានបញ្ជាក់ច្បាស់ថា ទីតាំងសមិទ្ធផលថ្មី ជាអគារទីស្នាក់ការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា ដែលយើងកំពុងប្រារព្ធពិធីសម្ពោធ នាពេលនេះ ដើមឡើយគឺជាមណ្ឌលថែបំប៉នសុខភាពយោធិនពិការ ៣១៧ ។ ប៉ុន្តែដោយទីតាំងនេះ ពុំមានដីធំទូលាយសម្រាប់បែងចែកជាដីលំនៅដ្ឋាន និងដីបង្កមបង្កើនផល ជូនគ្រួសារយោធិនពិការ រាជរដ្ឋាភិបាល ក្នុងអាណត្តិដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន ផ្លាស់ប្តូរទីតាំង ឱ្យទៅរស់នៅមណ្ឌលថែបំប៉នសុខភាពយោធិនពិការ ៣១៧ ថ្មី ស្ថិតក្នុងភូមិសាស្ត្រ ឃុំតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត ។ អគារទីស្នាក់ការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា បានចាប់ផ្តើមបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយបានសាងសង់ហើយរួចរាល់នៅថ្ងៃ ទី២៨ ខែតុលា ឆ្នាំ២០១៩ ដោយចំណាយថវិកាសរុបចំនួន១លាន២សែន ៥ម៉ឺន ៥ពាន់ ៧០០ដុល្លារ ។

សាងសង់តាមរចនាបថខ្មែរ ដំបូលប្រក់ក្បឿង មានបណ្តោយ ៣៧ ម៉ែត្រ ទទឹង ២៧.៥ ម៉ែត្រ កំពស់ ៣ ជាន់ មានក្រឡាផ្ទៃសរុប ២ ពាន់ ៣៩១  ម៉ែត្រការ៉េ មានបន្ទប់សរុបចំនួន ១៧ បន្ទប់ ដែលក្នុងនោះមាន,បន្ទប់សវនាការ ១ បន្ទប់,បន្ទប់គណៈជំនាញ ៦ បន្ទប់,បន្ទប់ អគ្គលេខាធិការសមាគម ១ បន្ទប់,បន្ទប់អគ្គលេខាធិការរងចំនួន៥បន្ទប់,បន្ទប់ប្រជុំចំណុះបាន៤៤នាក់១បន្ទប់, បន្ទប់រង់ចាំ ១ បន្ទប់, បន្ទប់ជំនួយការ ១ បន្ទប់,បន្ទប់ប្រជុំ ចំណុះបាន ២០០ នាក់ ១ បន្ទប់និងប្រើរយៈពេលសាងសង់ ១១ ខែ ដោយចំណាយថវិកាអស់ប្រមាណជា ៧៥ ម៉ឺន ៨ ពាន់ ២០០ ដុល្លាអាមេរិកក្នុងនោះមានថវិការបស់សម្ដេចមហាបវរ ធិបតី នាយករដ្ឋមន្ត្រី ក្នុងនាមសម្ដេចតេជោប្រធាន ២០ម៉ឺនដុល្លារ និងថវិកា ភាគីមិត្តវៀតណាមចំនួន ៥៥ម៉ឺន ៨ពាន់ ២០០ដុល្លារ ។ 

ឧត្តមសេនីយ៍ឯក ឈា ស៊ីដារ៉ា បានបន្ថែមទៀតថា ក្រៅ ពីសាងសង់អគារទីស្នាក់ការកណ្តាល នៅមានការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗមួយចំនួនទៀត ដែលរួមមានការកសាងផ្លូវបេតុងនៅក្នុងបរិវេណទីស្នាក់ការកណ្ដាល ប្រវែង១.៦១០ ម៉ែត្រសាងសង់របងថ្ម ប្រវែង ៥០០ ម៉ែត្រចាក់បេតុងជុំវិញអាគារមានទំហំ ៤៥០០ ម៉ែត្រការ៉េ,ជួសជុលកែលម្អអគាររោងបាយ ១ខ្នង មាន បណ្ដោយ ៣០ម៉ែត្រទទឹង ១០ម៉ែត្រ,ការងាររៀបចំសួន ច្បារជុំវិញអគារ រៀបចំខឿនការ៉ូឡាចំណតរថយន្ត ប្រព័ន្ធទឹកស្រោចស្រពប្រព័ន្ធភ្លើងបំភ្លឺផ្លូវ និងដាំដើម ឈើក្នុងបរិវេណទីស្នាក់ការទាំងមូលដោយចំណាយថវិកាសរុបចំនួន ៤៩ម៉ឺន ៧ ពាន់ ៥០០ដុល្លារ ជា អំណោយនៃការចូលរួមរបស់សប្បុរសជន៕

ដោយ៖ សូរិយា


ចែករំលែក៖