ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥២នាក់​ ក្នុងលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៩ករណីនាថ្ងៃទី០៤​ មករា​នេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៥២ នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៩ករណី ទូទាំងប្រទេសនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ។

ក្នុងចំណោមជនសង្ស័យចំនួន ៥២នាក់ រួមមាន៖ជួញដូរ ១ករណី ឃាត់ ១នាក់(ស្រី ០នាក់),ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ១៩នាក់(ស្រី ០នាក់),ប្រើប្រាស់ ១៤ករណី ឃាត់ ៣២នាក់(ស្រី ១នាក់)។ 

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៤ ខែមករា រួមមាន៖មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ៩០,៦៣ក្រាម និង២៣កញ្ចប់តូច​ និងកេតាមីន(Ke) ស្មេីនិង​ ៣៧,៦២ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ៨អង្គភាព

១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៧នាក់ ចាប់យកIce ៦កញ្ចប់តូច។

២ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១៤,៤៥ក្រាម។

៣ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៣៦ក្រាម។

៤ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ៥កញ្ចប់តូច។

៥ / មណ្ឌលគីរី៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៥៣ក្រាម។

៦ / រាជធានីភ្នំពេញ៖ រក្សាទុក ៤ករណី ឃាត់  ៩នាក់ ប្រើប្រាស់ ៨ករណី ឃាត់ ១២នាក់ ស្រី ១នាក់ ចាប់យកIce ១១កញ្ចប់តូច។

៧ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ ចាប់យកIce ០,៨៣ក្រាម។

៨ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។

ដោយ​ឡែក​កម្លាំងកងរាជអាវុធហត្ថ​រាជធានី​-ខេត្ត​ ២អង្គភាព

១ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦៩,៥៨ក្រាម និងKe ៣៧,៦២ក្រាម។

២ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ០នាក់ ចាប់យកIce ៤,៨៨ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖