ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចជំនាញ បានរកឃើញយានយន្តល្មើសចំនួន ៦៣៩គ្រឿងទៀត ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេលមួយថ្ងៃ។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ៧៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៨៣៧គ្រឿង, រថយន្តធំ ១០គ្រឿង, រថយន្តតូច ២០៤គ្រឿង និងម៉ូតូ ៦២៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦៣៩គ្រឿង រថយន្តធំ ៨គ្រឿង រថយន្តតូច ១១០គ្រឿង និងម៉ូតូចំនួន ៥២១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ៤ថ្ងៃ ពីថ្ងៃទី១-៤ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ២,០២៦គ្រឿង រថយន្តធំ ២២គ្រឿង រថយន្តតូច ៣៦៩គ្រឿង ម៉ូតូ ១,៦៣៥គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,៥៩២គ្រឿង, រថយន្តធំ ១៤គ្រឿង, រថយន្តតូច ១៩២គ្រឿង និងម៉ូតូ ១,៣៨៦គ្រឿង (១,៣៨៦ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ៖ តារា