ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី ៤ ខែមករា ឆ្នាំ២០២៤នេះ បានកើតឡើងចំនួន ១១លើក បណ្តាលឱ្យមនុស្សស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ១៨នាក់។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកខាងលើនេះ បានកើតឡើងចំនួន ១១លើក (យប់ ៦លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ១នាក់ (ស្រី ០នាក់), រងរបួសសរុប ១៨នាក់ (ស្រី ៣នាក់), រងរបួសធ្ងន់ ១១នាក់ (ស្រី ១នាក់) រងរបួសស្រាល ៧នាក់ (ស្រី ២នាក់) និងមិនពាក់មួកសុវត្ថិភាព ១០នាក់ (យប់ ៤នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៤លើក (ស្លាប់ ០នាក់) ,មិនគោរពសញ្ញា ១លើក (ស្លាប់ ១នាក់), មិនគោរពសិទ្ធិ ៣លើក (ស្លាប់ ០នាក់), មិនប្រកាន់ស្តាំ ៣លើក (ស្លាប់ ០នាក់),បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ០នាក់) និងកត្តាយាន ១លើក (ស្លាប់ ០នាក់)។
គួរជម្រាបជូនថា នៅថ្ងៃទី០៤ ខែមករានេះដែរ កម្លាំងសមត្ថកិច្ចជំនាញ បានរកឃើញយានយន្តល្មើសចំនួន ៦៣៩គ្រឿងទៀត ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេលមួយថ្ងៃ។
យោងតាមរបាយការណ៍លទ្ធផលរយៈពេល ៤ថ្ងៃ ពីថ្ងៃទី១-៤ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា យានយន្តចូលគោលដៅចំនួន ២,០២៦គ្រឿង រថយន្តធំ ២២គ្រឿង រថយន្តតូច ៣៦៩គ្រឿង ម៉ូតូ ១,៦៣៥គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,៥៩២គ្រឿង, រថយន្តធំ ១៤គ្រឿង, រថយន្តតូច ១៩២គ្រឿង និងម៉ូតូ ១,៣៨៦គ្រឿង (១,៣៨៦ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស៕
ដោយ៖ តារា