ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ១៨ឆ្នាំ នៃជីវិតអាពាហ៍ពិពាហ៍បានកន្លងផុតទៅយ៉ាងលឿន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ បានបង្ហោះរូបភាព ២ សន្លឹក ក្នុងថ្ងៃ មង្គលការ ដោយបញ្ជាក់ថា:  ១៨ឆ្នាំ នៃជីវិតអាពាហ៍ពិពាហ៍បានកន្លងផុតទៅយ៉ាងលឿន (Happy our 18th Anniversary.)

សម្តេចធិបតី ហ៊ុន ម៉ាណែត សូមអរគុណភរិយាជាទីស្រឡាញ់ ចំពោះ ១៨ឆ្នាំ ដែលពោរពេញទៅដោយសេចក្តីស្រឡាញ់ សុភមង្គល និងភាពកក់ក្តៅនៅក្នុងគ្រួសារតូចមួយរបស់យើង។

សម្តេចបន្តថា, រីករាយខួប ១៨ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍របស់យើង (៧ មករា ២០០៦ – ៧ មករា ២០២៤)🥰 ។

សូមបញ្ជាក់ថា, ថ្ងៃនេះ ! សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបទី ៤៥ នៃទិវាជ័យជម្នះ ៧ មករា​ ថ្ងៃកំណេីតទី២​ របស់យេីងទាំងអស់គ្នា

សូមចងចាំនូវវីរ:ភាពដ៏អង់អាចក្លាហាន​ តស៊ូ​ និងលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជន​ដែលបានពលី​ និងខិតខំយ៉ាងលំបាកបំផុត​ ឆ្លងកាត់គ្រប់ឧបសគ្គ​ ដេីម្បីរំដោះប្រទេសពីរណ្តៅមរណ:​នៃរបបដ៏ខ្មៅងងឹត​ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

៧​ មករា​ គឺជាថ្ងៃនៃការចងចាំនូវមហាវីរ:ភាព​ ដឹងគុណការតស៊ូរបស់យុវជនជំនាន់មុន​ បន្សល់ទុកមរតក​នៃជីវិតប្រជាជនខ្មែរ​ ហេីយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជា បច្ចុប្បន្ន​ ជាពិសេសបានឱ្យគេស្គាល់កម្ពុជា​ មិនត្រឹមតែជាវាលពិឃាត​ មកស្គាល់ កម្ពុជា​ ជាកម្ពុជាដែលពោរពេញដោយសន្តិភាព​ និងការអភិវឌ្ឍលេីគ្រប់វិស័យ​ ជាពិសេសជាទីមនោរម្យសម្រាប់មនុស្សផងគ្នា។  ៧ មករា ១៩៧៩ – ៧ មករា ២០២៤ ៕

ដោយ ៖ សុខ ខេមរា

 


ចែករំលែក៖