ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែល ( ប៉ុនប៉ងលួចទ្រព្យសម្បតិ្ត )នៅក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវកំលាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនករណី ( ប៉ុនប៉ងលួចទ្រព្យសម្បតិ្ត)នៅថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២៤ វេលាម៉ោង​២៣និង​ ៣០នាទី នៅចំណុច ផ្លូវលេខ៥ ក្រុមទី៥ ភូមិស្វាយប៉ាក  សង្កាត់ស្វាយប៉ាក  ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។ 

 – ជនសង្ស័យ​ឈ្មោះ​ ហួត ថាន ភេទប្រុស​ អាយុ ៣៧ឆ្នាំ ​មុខរបរ​មិនពិតប្រាកដ​ មានទីលំនៅ បន្ទប់ជួល ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ (ប្រេីប្រាស់សារធាតុញៀន) 

    * សំភារៈ​ដកហូតមាន៖

១_កូនសោរលេខ៨ចំនួន​០១

២_ដែកសំប៉ែតចុងស្រូច ចំនួន​០១  

៣_ម៉ូតូម៉ាក ហុងដា ធូដេ ពណ៌ខៀវ លេខតួ/ម៉ាសុីន ១០៤១៣៦០ ចំនួន០១គ្រឿង

   លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា នៅថ្ងៃកេីតហេតុវេលាម៉ោងខាងលេី​កម្លាំងប៉ុស្តិ៍ស្វាយប៉ាកនិងប៉ុស្តិ៍ច្រាំងចំរេះទី១ បានសហការគ្នាល្បាតពួនស្ទាក់ក្នុងភូមិសាស្ត្រ ក៏ឃេីញជនសង្ស័យចំនួន០១នាក់ ជិះម៉ូតូ០១គ្រឿង នៅចំណុចខាងលើគោលបំណងដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ភ្លាមនោះសមត្ថកិច្ចមានការសង្ស័យ ធ្វើការត្រួតពិនិត្យរកឃើញដែកសំប៉ែតចុងស្រួចនិងកូនសោលេខ៨ នៅក្នុងខ្លួនជនសង្ស័យក៏ឃាត់ខ្លួនមកប៉ុស្តិ៍ស្វាយប៉ាកតែម្ដង ។

_ចំពោះមុខកំលាំងជំនាញខណ្ឌប៉ុស្តិ៍កំពុងកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធី ៕

ដោយ៖ ជីណា


ចែករំលែក៖