ព័ត៌មានទាន់ហេតុការណ៍៖

ផឹកប៉ះចំស្រាកាច ប្រពន្ធសួរនាំខឹងទាញកាំបិតបុ័ងតោកាប់ប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់នៅស្រុកសំរោងទង

ចែករំលែក៖

   ខេត្តកំពង់ស្ពឺ៖ ស្ត្រីជាប្រពន្ធបានរងរបួសធ្ងន់បន្ទាប់ពីលោកប្តីផឹកប៉ះចំស្រាកាចទាស់ពាក្យសម្តីគ្នាបន្តិចបន្តួចយកកាំបិតបុ័ងតោកាប់ នៅភូមិអូរគគីរ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី៦ ខែមករាឆ្នាំ២០២៤។

    សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ឈ្មោះ ឡុង ភាព  ភេទប្រុស អាយុ ៣៥ឆ្នាំ ត្រូវជាបងថ្លៃនៅភូមិជាមួយគ្នាបានឃាត់ខ្លួនជនសង្ស័យប្រគល់ឱ្យសមត្តកិច្ចពាក់ព័ន្ធនឹងការប្រើអំពើហិង្សាក្នុងគ្រួសារ ក្រោយពីផឹកស្រាស្រវឹងហើយបានទាស់ពាក្យសម្ដីគ្នាជាមួយប្រពន្ធឈ្មោះ សាំង ធារ៉ា អាយុ៣០ឆ្នាំ។ បន្ទាប់មកបានយកកាំបិតប៉័ងតោកាប់ទៅលើប្រពន្ធរបស់ខ្លួនបណ្ដាលឱ្យរងរបួសក្បាលបីកន្លែង និងខ្នងដៃខាងឆ្វេងរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

    សមត្ថកិច្ចបានបន្តទៀតថា មូលហេតុបណ្តាលមកពីភ្លើងប្រចណ្ឌប្រពន្ធ ដែលករណីនេះប្រពន្ធបានដាក់ពាក្យបណ្តឹងឱ្យសមត្តកិច្ចចាត់ការតាមច្បាប់៕

ដោយ៖ ចន្ទ លីហ្សា

 


ចែករំលែក៖