ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឧឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀនជាច្រើនកញ្ចប់

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី ០៧ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៤និង ៣០នាទីភ្លឺ កំលាំងនគរបាលខណ្ឌឫស្សីកែវ បានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចក្រុម៥ ផ្លូវបេតុង(អតីតផ្លូវរថភ្លើង) ភូមិទួលសងែ្ក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផលកំលាំងជំនាញខណ្ឌ-ប៉ុស្ដិ៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ កយ ផល្លី ភេទប្រុស អាយុ ៥០ឆ្នាំជនជាតិខែ្មរ មានទីលំនៅបន្ទប់ជួលក្រុម១៤ ផ្លូវបេតុង ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ ។

ជាមួយគ្នានេះ សមត្ថកិច្ច ដកហូតវត្ថុតាង រួមមាន ៖

-ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២០ កញ្ចប់ថង់តូច។

-ថង់សម្រាប់វិចខ្ចប់មួយចំនួន ។

ទូរស័ព្ទ០១គ្រឿង ម៉ាក NOKIA ។

-ចំពោះមុខកំលាំងជំនាញខណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕

ដោយ៖ ជីណា


ចែករំលែក៖