ភ្នំពេញ ៖ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងយោងសេចក្តីជូនដំណឹងលេខ ០៥២ សជណ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ សូមជម្រាបជូនដំណឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យដំណើរការសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និង ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ តទៅ។
ព័ត៌មានផ្សេងៗ ពាក់ព័ន្ធនឹងការផ្តល់សេវា មានដូចខាងក្រោម៖
១. ទីតាំងផ្តល់សេវា៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ដែលមានអាសយដ្ឋាន -55 Sejong Daero, Jung-gu, Seoul 04513; Tel. +82 2 3785 1041
២. ពេលវេលានៃការផ្តល់សេវា៖ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (លើកលែងថ្ងៃសម្រាក ឬការកំណត់ដោយឡែក) ពេលព្រឹកចាប់ពីម៉ោង ០៩:០០ – ១២:០០ និងរសៀលចាប់ពីម៉ោង ១៤:០០ – ១៧:០០
៣. បែបបទ និងនីតិវិធី៖
ក. ករណីពលរដ្ឋដែលមានអាយុចាប់ពី១៥ឆ្នាំឡើង ត្រូវមានឯកសារដូចខាងក្រោម៖ លិខិតឆ្លងដែនច្បាប់ដើម
• ក្នុងករណីដែលបាត់ឬខូចលិខិតឆ្លងដែនច្បាប់ដើម ត្រូវមានលិខិតបញ្ជាក់ពីស្ថានទូត (ដើម្បីទទួលបានលិខិតបញ្ជាក់ពីស្ថានទូត សាមីខ្លួនត្រូវមានលិខិតរាយការណ៍ពីប៉ូលីស ឬ អាជ្ញាធរកូរ៉េ និងភ្ជាប់មកជាមួយនូវលិខិតឆ្លងដែនថតចម្លង ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ឬឯកសារផ្សេង ទៀតដែលបញ្ជាក់អំពីសញ្ជាតិខ្មែរ)
ប័ណ្ណស្នាក់នៅរបស់ប្រទេសកូរ៉េ (Residence card) ដែលមានសុពលភាព
• ក្នុងករណីប័ណ្ណស្នាក់នៅនេះ បាត់ ឬមិនមានសុពលភាព ត្រូវមានលិខិតបញ្ជាក់ពីស្ថានទូត (ដើម្បីទទួលបានលិខិតបញ្ជាក់ពីស្ថានទូត សាមីខ្លួនត្រូវមានលិខិត បញ្ជាក់ពីស្ថាប័នពាក់ ព័ន្ធ ដូចជា សមត្ថកិច្ចភូមិ-ឃុំ គ្រឹស្ថានសិក្សា ឬនិយោជក -ល-។
ដោយ ៖ សិលា