ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនករណីលួចម៉ូតូពីខេត្តកំពង់ស្ពឺ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីម៉ោង១១និង៣០នាទី យប់ ថ្ងៃទី៨ ខែមករាឆ្នាំ២០២៤ នៅចំណុចវង្វង់មូលកាំកូសុីធី ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ ឃីម ភឿក ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិស្តុកស្លាត ភូមិ ឃុំភ្នំតូវ ស្រុកសាមគ្គីមុនីជ័យ ខេត្ត កំពង់ស្ពឺ ។
ចំណែកជនសង្ស័យឈ្មោះ លឹម សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានស្រុកកណើត ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ( មានសារធាតុញៀន ) ឃាត់ខ្លួន ។
សំភារៈដកហូតម៉ូតូមួយគ្រឿងម៉ាក PCX ពណ៍ខ្មៅ លេខតួ/ម៉ាសុីន ១៣៥៣០៣៦ ផ្លាកលេខ ភ្នំពេញ1-K5539ដែកសំប៉ែតកែច្នៃចុងស្រួច ចំនួន០១ដើម ទូរសព្ទ០១គ្រឿងម៉ាក Realme ព៍ណខៀវ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ បានជិះម៉ូតូមកដល់ត្រង់ចំណុចវង្វង់មូលកាំកូសុីធី ពេលនោះកំលាំងសមត្ថកិច្ចល្បាតមានការសង្ស័យក៏ហៅឲ្យឈប់ដើម្បីសួរនាំ បន្ទាប់មកជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូម៉ាក PCX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១K5539 កាលពីថ្ងៃទី៩ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០៨និង៤៩នាទី នៅចំណុចភូមិស្តុកស្លាត ភូមិ ឃុំភ្នំតូវ ស្រុកសាមគ្គីមុនីជ័យ ខេត្ត កំពង់ស្ពឺ ។
បន្ទាប់មកកំលាំងសមត្ថកិច្ចបានឃាត់ជនសង្ស័យយកមកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវតែម្ដង ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានធ្វើការប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ