ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យពលរដ្ឋនៅតំបន់៣ នៃបឹងទន្លេសាប អាចអាស្រ័យផលជាបណ្តោះអាសន្ន, ថ្ងៃនេះ អភិបាលខេត្តកំពង់ឆ្នាំង ចុះផ្សព្វផ្សាយជូនពលរដ្ឋមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាលអនុញ្ញាតឱ្យពលរដ្ឋនៅតំបន់៣ នៃបឹងទន្លេសាប អាចអាស្រ័យផលជាបណ្តោះអាសន្ន, នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ អភិបាលខេត្តកំពង់ឆ្នាំង ចុះផ្សព្វផ្សាយជូនពលរដ្ឋមូលដ្ឋាន។ 

រាជរដ្ឋាភិបាលសម្រេច ៖ 

១-អនុញ្ញាតឱ្យប្រជាពលរដ្ឋដែលធ្លាប់ប្រើប្រាស់ និងអាស្រ័យផលក្នុងតំបន់៣នៃបឹងទន្លេសាបក្នុង ភូមិសាស្ត្រស្រុកកំពង់លែង បានប្រើប្រាស់អាស្រ័យផលបណ្តោះអាសន្នមួយរដូវ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤ ដោយតម្រូវឱ្យធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ ឃុំ ស្រុក ខេត្ត។

២-បង្កើតក្រុមការងារអន្តរក្រសួងដឹកនាំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះ ត្រួតពិនិត្យវាយតម្លៃអំពីស្ថានភាពនៃកិរិយាកាន់កាប់ដី និងអាស្រ័យផលជាក់ស្តែងនៅក្នុងតំបន់៣ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការស្នើសុំសម្រួលព្រំតំបន់៣ ឆ្លើយតបតម្រូវការចាំបាច់ចំពោះមុខ និងដំណើរវិវឌ្ឍន៍របស់សង្គមជាតិ។

៣-គណៈបញ្ជាការឯកភាពខេត្ត ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ត្រូវបន្តប្រើប្រាស់កម្លាំង សរុបតាមការចាំបាច់ ដោយមានកិច្ចសហការពីគណៈកម្មាធិការបង្ក្រាបបទល្មើសធនធានធម្មជាតិ និង សមត្ថកិច្ចពាក់ព័ន្ធ ចុះអនុវត្តច្បាប់ចំពោះជនទាំងឡាយណាដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងដីតំបន់ព្រៃលិចទឹកនៃតំបន់ទន្លេសាប។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមឯកឧត្តម មេត្តាជ្រាបនិងចាត់ចែងអនុវត្តតាមការគួរ ៕ 

ដោយ ៖ សិលា


ចែករំលែក៖