ភ្នំពេញ ៖ ក្រសួងយុត្តិធម៌មានកិត្តិយសសូមជម្រាបជូន សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់មេត្តា ជ្រាបថា៖ ក្រសួងយុត្តិធម៌ នឹងរៀបចំសន្និសីទសារព័ត៌មាន ប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ២ ដើម្បីអនុវត្ត វិធានការគន្លឹះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹង “ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌”។ យុទ្ធនាការទាំង ២ នេះ រួមមាន៖
(១)-យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ។
និង (២)-យុទ្ធនាការ ត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
សន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៤៖៣០នាទី
នៅសាលយុត្តិធម៌នៃទីស្ដីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿន ការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ។
សេចក្ដីដូចបានជម្រាបជូនខាងលើ ក្រសួងយុត្តិធម៌សូមអញ្ជើញបណ្តាញសារព័ត៌មានទាំងអស់ ចូលរួមយកព័ត៌មានតាមការគួរ៕
ដោយ ៖ សិលា