ព័ត៌មានទាន់ហេតុការណ៍៖

របាយការណ៍រដ្ឋបាលជលផលបញ្ជាក់ថា សំណុំរឿងបទល្មើសជលផលនៅទូទាំងប្រទេសឆ្នាំ២០២៣ មានចំនួន៣០៥៤ករណី កើនឡើង២៧៦ករណី

ចែករំលែក៖

ភ្នំពេញ៖ ការបញ្ជាក់នេះ បានឱ្យដឹងតាមរយៈកិច្ចប្រជុំបូកសរុបការងារវិស័យជលផលប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ ក្រោមអធិបតីភាពរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឌិត ទីណា នាព្រឹកថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤។

របាយការណ៍ឱ្យដឹងថា  រដ្ឋបាលជលផលបានបង្ក្រាបបទល្មើសជលផលក្នុងឆ្នាំ២០២៣ មានចំនួនសរុប ៣ ពាន់៥៤ករណី ក្នុងនោះនៅសមុទ្រមានចំនួន១៩៧ ករណី និងបានដុតបំផ្លាញវត្ថុតាង ២ពាន់៨៤៩ករណី បង្ក្រាបរបាំងស្បៃមុងជាង ១ លានម៉ែត្រ និងបង្ក្រាបឧបករណ៍ផ្សេងៗទៀត។

 រដ្ឋបាលជលផលបានពិន័យអន្តរការណ៍ចំនួន ១១៣ ករណី ដែលមានទំហំទឹកប្រាក់ជាង ៤១០លាន ៥៣ ម៉ឺន៨ពាន់៥០០រៀល និងបញ្ជូនជនសង្ស័យ ៦២ នាក់ទៅតុលាកា ខណៈ ៣៨ នាក់តុលាការសម្រេចដាក់ឱ្យជាប់ពន្ធនាគារ។

របាយការណ៍របស់ក្រសួងកសិកម្មបង្ហាញថា ប្រាក់ ចំណូលបានពីវិស័យជលផលមានចំនួនជាង ៨២៨ លានរៀល កើនលើសឆ្នាំមុនចំនួនជាង ២០៥លានរៀល ស្មើនឹង ២២៣,៥៩ ភាគរយ ។ ចំណែកផលនេសាទមានចំនួន៨៦ម៉ឺន៦ពាន់២៥០តោន កើនឡើងចំនួន៤ ពាន់៥០តោន៕

ដោយ៖ សូរិយា


ចែករំលែក៖