ព័ត៌មានទាន់ហេតុការណ៍៖

ការផ្ទុះរោងចក្រកែសម្ផស្សក្នុងប្រទេសអុីរ៉ង់ដោយសារលេចធ្លាយឧស្ម័ន មនុស្ស៥៣នាក់រងរបួស

ចែករំលែក៖

មូលហេតុដំបូងនៃការផ្ទុះរោងចក្រគ្រឿងសម្អាងក្នុងប្រទេសអុីរ៉ង់ត្រូវបានកំណត់ថាជាការលេចធ្លាយឧស្ម័ននៅក្នុងផ្នែកខ្លះនៃខ្សែផលិតកម្ម។
មកទល់នឹងពេលនេះ មនុស្សយ៉ាងតិច៥៣នាក់បានរងរបួសនៅក្នុងអគ្គិភ័យដ៏ធំមួយនិងការផ្ទុះនៅរោងចក្រគ្រឿងសម្អាងក្នុងទីក្រុង Karaj ប្រទេសអុីរ៉ង់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អុីរ៉ង់ ចំនួនអ្នកស្លាប់និងរបួសនឹងកើនឡើង ដោយសារតែមនុស្សជាច្រើនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ មូលហេតុដំបូងនៃការផ្ទុះត្រូវបានគេកំណត់ថាជាការលេចធ្លាយឧស្ម័ននៅផ្នែកខ្លះនៃខ្សែផលិតកម្ម។
ទីក្រុង Karaj ស្ថិតនៅប្រហែល 40 គីឡូម៉ែត្រភាគខាងលិចទីក្រុង Tehran ។ អគ្គិភ័យនិងការផ្ទុះនៅរោងចក្រគ្រឿងសម្អាងនេះបានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីការផ្ទុះពីរជាប់គ្នាក្នុងប្រទេសអុីរ៉ង់កាលពីសប្តាហ៍មុន ដែលបានសម្លាប់មនុស្សជិត 100 នាក់ និងរាប់សិបនាក់រងរបួសក្នុងអំឡុងពេលពិធីរំលឹកដល់ឧត្តមសេនីយ៍ Qassem Soleimani ដែលបានស្លាប់ក្នុងឧបទ្ទវហេតុវាយប្រហារតាមអាកាសក្នុងឆ្នាំ 2020 ។
ថ្មីៗនេះ ភ្លើងឆេះធ្ងន់ធ្ងរជាច្រើនបានកើតឡើងក្នុងប្រទេសអុីរ៉ង់។ ថ្មីៗនេះ ភ្លើងដ៏ធ្ងន់ធ្ងរមួយបានកើតឡើងកាលពីខែវិច្ឆិកាកន្លងទៅនៅមជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀននៅភាគខាងជើងប្រទេសអុីរង់ ដោយបានសម្លាប់មនុស្សយ៉ាងតិច ៣២នាក់ និងរបួស ១៦នាក់៕

ដោយ៖ ធីរីណា(រូប​ថត​៖ AFP)


ចែករំលែក៖