ព័ត៌មានទាន់ហេតុការណ៍៖

ការលេងកម្សាន្តនៅលើឆ្នេរខ្សាច់ក្រុងព្រះសីហនុ គឺមិនតម្រូវឱ្យមានការបង់ប្រាក់នោះទេ បងប្អូនអាចក្រាលកន្ទេល ឬតង់សម្រាប់អង្គុយលេង ឬពិសាម្ហូបអាហារ

ចែករំលែក៖

ភ្នំពេញ ៖ ការលេងកម្សាន្តនៅលើឆ្នេរខ្សាច់ក្រុងព្រះសីហនុ គឺមិនតម្រូវឱ្យមានការបង់ប្រាក់នោះទេ បងប្អូនអាចក្រាលកន្ទេល ឬតង់សម្រាប់អង្គុយលេង ឬពិសាម្ហូបអាហារ ។ នេះបើយោងតាមការបញ្ជាក់ពី រដ្ឋបាលក្រុងព្រះសីហនុ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ។ 

រដ្ឋបាលក្រុងព្រះសីហនុ សូមជម្រាបជូនដំណឹងសារជាថ្មីដល់សាធារណជនជ្រាបថា ការលេងកម្សាន្តនៅលើឆ្នេរខ្សាច់ គឺមិនតម្រូវឱ្យមានការបង់ប្រាក់នោះទេ បងប្អូនអាចក្រាលកន្ទេល ឬតង់សម្រាប់អង្គុយលេង ឬពិសាម្ហូបអាហារ ប៉ុន្តែមិនអនុញ្ញាតឱ្យនរណាម្នាក់វាតទីយកឆ្នេរសាធារណៈធ្វើជាទីតាំងផ្ទាល់ខ្លួន ដើម្បីប្រកបអាជីវកម្មជាដាច់ខាត។ 

ការហាមឃាត់មិនឱ្យវ៉ាងទី ដាក់តុ ក្រាលកន្ទេល គឺហាមដាច់ខាតចំពោះអ្នកធ្វើអាជីវកម្មដាក់ជួល ដើម្បីធានាបាននូវទីសាធារណៈ សម្រាប់ប្រជាពលរដ្ឋ ភ្ញៀវគ្រប់រូប អាចប្រើប្រាស់ដោយរីករាយ។

*ករណីមានអ្នកទារលុយពីបងប្អូនដែលមកលេងកម្សាន្ត​នៅលេីឆ្នេរសាធារណៈ​ សូមផ្តល់ព័ត៌មានតាមទូរស័ព្ទលេខ៖

096 723 6600 /​ 070 633 338​ សូមអរគុណ! ៕ 

ដោយ ៖ សិលា


ចែករំលែក៖