ភ្នំពេញ ៖ នៅថ្ងៃទី៨-៩ ខែមករា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ សៀមរាប បាត់ដំបង ស្វាយរៀង ពោធិ៍សាត់ កោះកុង កំពង់ស្ពឺ ត្បូងឃ្មុំ កំពត បន្ទាយមានជ័យ កំពង់ធំ កំពង់ចាម ឧត្តរមានជ័យ កណ្តាល ប៉ៃលិន ក្រចេះ ព្រៃវែង រតនគិរី កំពង់ឆ្នាំង កែប តាកែវ និង ព្រះសីហនុ បានចុះជួសជុលថែទាំលើផ្លូវជាតិនៅតាមបណ្ដាខេត្ត មានដូចជា៖ លេខ៣ លេខ៤ លេខ៥ លេខ៦ លេខ៧ លេខ៨ លេខ៩ លេខ១១ លេខ១៨ លេខ២១ លេខ៤៣ លេខ៥៣ លេខ៥៧ លេខ៥១ លេខ៥៥ លេខ៥៦ លេខ៥៨ លេខ៥៩ លេខ៦២ លេខ៦៣ លេខ៦៤ លេខ៦៧ លេខ៦៨ លេខ៧៣ លេខ៧៦ លេខ៧៨ លេខ២១A លេខ២១B២ លេខ៣១A លេខ៣៣A លេខ២១A១ លេខ៥៣B។
សូមបញ្ជាក់ថា ៖ ក្រៅពីការចុះថែទាំលើកំណាត់ផ្លូវជាតិ ផ្លូវខេត្ត នេះ ក្រុមការងារក៏បានធ្វើការជួសជុលលើផ្លូវមួយចំនួនផ្សេងទៀត ដែលរងការខូចក្លាយជាជង្ហុកសំបុកមាន់ ក៏ត្រូវបានចុះអនុវត្តធ្វើជាប្រចាំដើម្បីឱ្យមានភាពល្អប្រសើរ ធ្វើយ៉ាងណាជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងការដឹកជញ្ជូនទំនិញឆ្លងកាត់ បានចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបង្កើននូវសោភ័ណភាពតាមដងផ្លូវផងដែរ៕
ដោយ ៖ សិលា