ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសជិត ៥០ បាននិយាយអំពីរុស្ស៊ីប្រើ “មីស៊ីលកូរ៉េខាងជើង” វាយប្រហារអ៊ុយក្រែន

ចែករំលែក៖

សហរដ្ឋអាមេរិកនិងដៃគូរបស់គេបានចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីអ្វីដែលពួកគេហៅថាការទិញមីស៊ីលផ្លោងរបស់រុស្ស៊ីពីកូរ៉េខាងជើង និងការប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែននៅថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2023 និងថ្ងៃទី 2 ខែមករា ឆ្នាំ 2024។ ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួននឹងលើកបញ្ហានេះទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃនេះ (ថ្ងៃទី 10 ខែមករា)។
ទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយនៅថ្ងៃទី១០ ខែមករាថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សហភាពអឺរ៉ុប អូស្ត្រាលី អាល្លឺម៉ង់ កាណាដា និងប្រទេសជាដៃគូជិត៤០ផ្សេងទៀត នៅថ្ងៃទី៩ ខែមករា បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីអ្វីដែលពួកគេហៅថាការទិញមីស៊ីលផ្លោងរបស់កូរ៉េខាងជើងនិងការប្រើប្រាស់របស់ទីក្រុងម៉ូស្គូ ទល់នឹងអ៊ុយក្រែននៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៣ និងថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤។
សេចក្តីថ្លែងការណ៍រួមបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់ផ្នែកសន្តិសុខ កិច្ចសហប្រតិបត្តិការដែលបានលើកឡើងខាងលើរវាងទីក្រុងមូ៉ស្គូ នឹងទីក្រុងព្យុងយ៉ាង បណ្តាលឱ្យប៉ះពាល់នៅអឺរ៉ុប នៅលើឧបទ្វីបកូរ៉េ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងលើពិភពលោកទាំងមូល។
សេចក្តីថ្លែងការណ៍រួមបាននិយាយថា “យើងរិះគន់ដល់កម្រិតខ្ពស់បំផុតដែលអាចធ្វើទៅបាន (ការនាំចេញរបស់កូរ៉េខាងជើង)និងការទិញមីស៊ីលផ្លោងរបស់រុស្ស៊ី ក៏ដូចជាការប្រើប្រាស់មីស៊ីលទាំងនោះរបស់រុស្ស៊ីនៅអ៊ុយក្រែននៅថ្ងៃទី 30 ខែធ្នូ ឆ្នាំ2023 និងថ្ងៃទី 2 ខែមករា ឆ្នាំ២០២៤”។
ខាងភាគីរុស្ស៊ី នៅពេលអ្នកសារព័ត៌មានសួរអំពីការចោទប្រកាន់ខាងលើ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃទី៩ ខែមករា ថា លោកមិនមានការអត្ថាធិប្បាយទេ៕

ដោយ៖ ធីរីណា(រូប​ថត​៖ TTXVN)


ចែករំលែក៖