ជាការឆ្លើយតបទៅនឹងការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថាកូរ៉េខាងជើងបានផ្តល់កាំជ្រួចសម្រាប់រុស្ស៊ីដើម្បីប្រើប្រាស់សម្រាប់វាយប្រហារអ៊ុយក្រែន លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន គឺលោក Dmitry Peskov បានលើកឡើងថា កន្លងមកអ្នកនាំពាក្យក្រសួងការបរទេសចិនក៏បានឆ្លើយសំណួរពាក់ព័ន្ធខាងលើផងដែរ។
នៅក្នុងការផ្សាយព័ត៌មានកាលពីថ្ងៃទី១០ ខែមករា ទីភ្នាក់ងារសារព័ត៌មាន Sputnik របស់រុស្ស៊ីបានផ្សាយនៅពេលសួរថា តើវិមានក្រឹមឡាំងបានអត្ថាធិប្បាយយ៉ាងណាចំពោះការចោទប្រកាន់របស់សេតវិមានដែលថារុស្ស៊ីអាចប្រើប្រាស់មីស៊ីលដែលផ្តល់ដោយកូរ៉េខាងជើងដើម្បីវាយប្រហារអ៊ុយក្រែន។ “គ្មានការអធិប្បាយទេ យើងមិនមានការអធិប្បាយអំពីរឿងនោះទេ”។
លោក Peskov បន្តប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៩ ខែមករាថា លោកមានបំណងចង់ឱ្យប្រជាជនយកចិត្តទុកដាក់បន្ថែមទៀតចំពោះការណ៍ពិតដែលថាទឹកដីរុស្ស៊ី រួមទាំងការងារស៊ីវិល កណ្តាលទីក្រុង Belgorod តែងតែរងការវាយប្រហារដោយគ្រាប់កាំភ្លើងធំនិងកាំជ្រួចមីស៊ីលដែលផលិតដោយប្រទេសដូចជាអាល្លឺម៉ង់ ប្រទេសបារាំង អុីតាលី និងសហរដ្ឋអាមេរិក។
កន្លងមក នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី៥ ខែមករា អ្នកសារព័ត៌មានរ៉យទ័របានលើកសំណួរអំពីជំហររបស់ចិនលើការផ្ទេរសព្វាវុធរវាងកូរ៉េខាងជើង នឹងរុស្ស៊ីក្នុងឋានៈជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបានអំពាវនាវម្តងហើយម្តងទៀតឱ្យមានការឈប់បាញ់នៅអ៊ុយក្រែន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឆ្លើយតបថា “ខ្ញុំមិនដឹងអំពីកិច្ចសហប្រតិបត្តិការដែលអ្នកបានលើកឡើងនោះទេ។ ជំហររបស់ចិនចំពោះបញ្ហាអ៊ុយក្រែនគឺស្របនិងច្បាស់លាស់។ យើងសង្ឃឹមថា ភាគីទាំងអស់នឹងខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងនិងបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីជំរុញការបង្កើតឱកាសនយោបាយ ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន»៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN