ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ុន ចាន់ថុល ពិនិត្យទីតាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីប្រមូលធាតុចូលក្នុងការពិភាក្សាអំពីតម្លៃប្រើប្រាស់ផ្លូវហាយវេចូល-ចេញអាកាសយានដ្ឋាន និងតម្លៃចំណត

ចែករំលែក៖

ខេត្តសៀមរាប៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងារចំពោះកិច្ចដោះស្រាយបញ្ហាតម្លៃប្រើ ប្រាស់ផ្លូវតភ្ជាប់ពី ផ្លូវជាតិលេខ៦ ចូលទៅកាន់ អាកាស យានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប -អង្គរ ចុះពិនិត្យទីតាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនាព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ ។

នៅក្នុងដំណើរបេសកកម្មនាឱកាសនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោកម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល,អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប តំណាងក្រុមហ៊ុន AIAI​ និងបណ្ដាថ្នាក់ដឹកនាំក្រសួង- ស្ថាប័ន ដែលជាសមាជិកក្រុមការងារចំពោះកិច្ច ជាច្រើនរូបផ្សេងទៀត។

ការចុះពិនិត្យទីតាំងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំក្រុមការងារចំពោះកិច្ច កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ កន្លង ទៅ ដើម្បីប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់បានជាធាតុចូលក្នុងការពិភាក្សារកដំណោះ ស្រាយសមស្រប ជូនដល់បងប្អូនប្រជាពលរដ្ឋ ជំវិញករណីតម្លៃប្រើប្រាស់ផ្លូវហាយវេ​ តភ្ជាប់ពី ផ្លូវជាតិលេខ៦ ចូលទៅកាន់អាកាសយានដ្ឋាន និងតម្លៃចំណតនៅក្នុងអាកាសយានដ្ឋាន៕

ដោយ៖ សូរិយា


ចែករំលែក៖