ភ្នំពេញ ៖ នារីម្នាក់បានបើករថយន្តម៉ាកឡិចស៊ីសRX-330 មួយគ្រឿងយ៉ាងលឿននិងមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់ចំនួន០៣កង់រងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបង្កឡេីងកាលពីវេលាម៉ោង០១និង០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចភ្លើងស្តុបកងរាជអាវុធហត្ថលេីផ្ទៃប្រទេស តាមបណ្តោយផ្លូវលេខ២៨៩ កែងនឹងផ្លូវលេខ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុ គេឃេីញរថយន្តបង្កម៉ាក ឡិចសុីសRX330 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AW-7905 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២៨៩ ក្នុងទិសដៅពីជេីងមកត្បូងដោយល្បឿនលឿន ។ លុះមកដល់ចំណុចកេីតហេតុស្រាប់តែបុកក្បាលនាគរបាំងថ្មពុះចែកទ្រូងផ្លូវបាក់ខ្ទាតមកកណ្ដាលផ្លូវម្ខាងទៀតចំនួន០១កង់ និងបន្តបុករះរបាំងថ្មថែមចំនួន០២កង់ទៀតរងការខូចខាត ចំណែករថយន្តបង្កក៏រងការខូចខាតជាខ្លាំងផងដែរ ។ ភ្លាមៗនោះគេឃេីញនារីម្នាក់ជាតៃកុងបានបេីកទ្វារចុះចេញពីរថយន្តបង្កនិងព្យាយាមគេចចេញពីកន្លែងកេីតហេតុបាត់ទៅ ដោយមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡេីយ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឱ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ