ព័ត៌មានទាន់ហេតុការណ៍៖

មិនដឹងថាគាត់មានគំនិតអ្វី​ បានជាប្រឌិតរឿងចោរប្លន់ម៉ូតូ​ បោកបញ្ឆោតសមត្ថកិច្ចខណ្ឌដូនពេញរវល់មួយយប់ទល់ភ្លឺ​

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់​ ឈ្មោះ លី​ រ៉ូហ្សា​ ភេទប្រុស​ អាយុ៣២ឆ្នាំ​ បានប្រឌិតរឿង​ សម្តែងធ្វេីជាចោរប្លន់ម៉ូតូ​ ធ្វេីអោយផ្អេីលប្រជាពលរដ្ឋ​ អ្នកសារព័ត៌មាន​ ជាពិសេសគឺសមត្ថកិច្ចជំនាញខណ្ឌដូនពេញ​ រវល់មួយយប់ទល់ភ្លឺ​ តាមស៊េីបរកមុខសញ្ញា​ ដែលធ្វេីសកម្មភាពនេះ​ ។ 

រហូតដល់ព្រឹកថ្ងៃទី១១ខែមករា​ ឆ្នាំ២០២៤​ ទេីបសមត្ថកិច្ចយេីងស្រាវជ្រាវដឹងថា​ គ្មានករណីប្លន់ម៉ូតូកេីតឡេីងទេ​ ហេីយនៅម៉ោងកេីតហេតុ​ បុរសឈ្មោះ​ លី​ រ៉ូហ្សា​ បានជិះម៉ូតូយកទៅផ្ញេីរក្នុងសណ្ឋាគារភ្នំពេញ​ ។ 

សូមបញ្ជាក់ថា​ កាលពីថ្ងៃទី១០​ ខែមករា​ ឆ្នាំ២០២៣​ វេលាម៉ោង២០៖០០នាទី​  បុរសឈ្មោះ​ លី​ រ៉ូហ្សា​ ភេទប្រុស​ អាយុ៣២ឆ្នាំ​ បាបប្រឌិតថា​ រូបគេបានជិះម៉ូតូមួយគ្រឿងម៉ាក​ PCX ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1JM-4567 ឌុបកូនស្រីនៅខាងមុខ​ ជិះចេញពីផ្ទះក្នុងសង្កាត់បឹងកក់២​ តាមផ្លូវផ្ទះសំណាក់ស្រែលាភ ដេីម្បីដេីរលេង​ ពេលជិះមកដល់ចំណុច​ ខាងលិចរដ្ឋាករទឹក​ ក៏ស្រាប់តែមានជនសង្ស័យ២នាក់​ ជិះម៉ូតូមួយគ្រឿង​ ម៉ាកADV ពណ៌ខ្មៅបិទ​គ្រឿម ជិះមកអែបខាងឆ្វេងដៃ​ គៀរអោយចូលខាង​ ហេីយស្រែកថា​ ហែងចុះពីលេីម៉ូតូ​ ភ្លាមនោះជនង្ស័យដែលជិះពីក្រោយបានលោតចុះពីលេីម៉ូតូ​ ហេីយយកដៃលូកចូលហោប៉ៅជនរងគ្រោះ​ យកទូរស័ព្ទដៃ​ ដោយសារតែខ្លាចគ្រោះថ្នាក់ដល់កូនតូច​ ជនរងគ្រោះមិនតប​ តទេ​ បន្ទាប់មកជនសង្ស័យដែលជិះពីក្រោយបានយកវត្ថុរឹងមកវាយចំក្បាលពីខាងក្រោយ​ និងបានឡេីងជិះម៉ូតូជនរងគ្រោះ​គេចខ្លួនបាត់​ ៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖