ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីម្សិលមិញ (១០ មករា) បានស្នើសុំឱ្យកងកម្លាំងប្រដាប់អាវុធ Houthi នៅក្នុងប្រទេសយេម៉ែនបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារលើនាវាដែលឆ្លងកាត់សមុទ្រក្រហម ហើយក្នុងពេលជាមួយគ្នានេះ “ផ្តល់ភ្លើងខៀវ” សម្រាប់ការបង្កើតក្រុមការងារដឹកនាំដោយសហរដ្ឋអាមេរិកដែលមានគោលបំណងការពារនាវា។
ឆ្លងកាត់ដោយសំឡេងគាំទ្រ 11 សំឡេង គ្មានសំឡេងប្រឆាំង និង 4 អនុបវាទ ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បានអំពាវនាវឱ្យក្រុម Houthiដោះលែងកប៉ាល់អុីស្រាអែល Galaxay Leader រួមជាមួយនឹងនាវិកទាំងអស់ដែលក្រុមប្រដាប់អាវុធនេះចាប់បានកាលពីថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ2023។
ឯកសារនេះត្រូវបានអនុម័តត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំង Houthi បានបើកការវាយប្រហារដ៏ធំបំផុតរបស់ពួកគេរហូតមកដល់បច្ចុប្បន្ន ដោយប្រើគ្រាប់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធប្រឆាំងនឹងនាវាឈ្មួញនៅក្នុងសមុទ្រក្រហម។
មន្ត្រីសន្តិសុខជាតិអាមេរិកម្នាក់បាននិយាយថា នេះគឺជាការវាយប្រហារដ៏ធំបំផុតលើសកម្មភាពដឹកជញ្ជូនពាណិជ្ជកម្ម ហើយក៏ជាការវាយប្រហារទ្រង់ទ្រាយធំលើកដំបូងដោយក្រុម Houthis ចាប់តាំងពីប្រទេសចំនួន 13 រួមទាំងសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍រួមមួយ និងប្តេជ្ញាចោទប្រកាន់ឱ្យក្រុមនេះទទួលខុសត្រូវចំពោះការវាយប្រហារលើនាវាពាណិជ្ជកម្ម នៅក្នុងសមុទ្រក្រហម។
ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) នៅមុនថ្ងៃដដែលបាននិយាយថា កងកម្លាំងអាមេរិក និងអង់គ្លេសបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក និងកាំជ្រួចចំនួន 21 គ្រឿង ដែលបាញ់ដោយកងកម្លាំង Houthi ភាគខាងត្បូងនៃសមុទ្រក្រហម សំដៅលើកោះនានាក្នុងផ្លូវដឹកជញ្ជូនអន្តរជាតិ៕ ដោយ៖ ធីរីណា
រូបថត៖ EPA