ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី​រំលោភ​សេពសន្ថវៈលេី​អនីតិជន

ចែករំលែក៖

ភ្នំពេញ៖​ ​កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់យកទៅសួរនាំពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលេីអនីតិជនដែលត្រូវជាក្មួយថ្លៃ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលា​ម៉ោង​២០:០០នាទី​យប់​​ ថ្ងៃទី​១១​ ខែ​ មករា​ ឆ្នាំ​ ២០២៤​ ស្ថិត​នៅ​ភូមិ​ត្រពាំង​រំចេក​ សង្កាត់​ចោមចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។ 

ជនសង្ស័យឈ្មោះ កយ​ គ័ង​ ភេទប្រុសអាយុ៣១ឆ្នាំ​ មុខរបរដឹកជញ្ជូន​ ស្នាក់នៅបន្ទប់ជួលលេខD6 ភូមិត្រពាំងរំចេក​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជយ។ 

ចំណែកជនរងគ្រោះម្នាក់អាយុ៦ឆ្នាំ​ និងម្នាក់ទៀតអាយុ១២ឆ្នាំ​ ស្នាក់បន្ទប់ជួលលេខD9​ ភូមិត្រពាំងរំចេក​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជយ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុជនជនសង្ស័យកំពុងនៅក្នុងបន្ទប់មេីលរឿងអាសអាភាសក្នុងទូរស័ព្ទដៃបន្ទាប់មកជនរងគ្រោះអាយុ៦ឆ្នាំ​ ត្រូវជាក្មួយស្រីថ្លៃបានចូលមកអង្គុយលេងក្នុងបន្ទប់ជាមួយជនសង្ស័យ​ ដោយឃេីញឱកាសល្អជនសង្ស័យក៏បិទទ្វារចាក់គន្លឹះខាងក្នុងរួចធ្វេីសកម្មភាពរំលោភ​ ភ្លាមនោះបងស្រីជនរងគ្រោះក៏បានមកគោះទ្វារបន្ទប់។ 

ប្រភពដដែលបានបន្តថា​ បន្ទាប់ជនសង្ស័យក៏បានបេីកទ្វារ​ ភ្លាមនោះបងស្រីជនរងគ្រោះក៏ហៅប្អូនស្រីទៅបន្ទប់ជួលវិញ។ 

រហូតម្តាយចេញពីធ្វេីការវិញជនរងគ្រោះបាននិយាយដំណេីររឿងប្រាប់ម្តាយ​ ។ បន្ទាប់មកម្តាយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ដេីម្បីសុំការអន្តរាគមន៍។ 

ក្រោយពីទទួលពាក្យបណ្តឹងរួចកម្លាំងសមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យតែម្តង។ 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តបែបនេះពិតប្រាកដមែន។ 

បច្ចុប្បន្ន​ជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ចាត់ការ​តាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖