ព័ត៌មានទាន់ហេតុការណ៍៖

បើឈ្នះជើងឯកSuper Cupនោះកីឡាករនិងគ្រូបង្វឹកក្រុមReal Madridនឹងទទួលបានប្រាក់លើកទឹកចិត្តបន្ថែម៣លានផោន

ចែករំលែក៖

​ប្រភពព័ត៌មានរបស់ប្រទេសអេស្ប៉ាញបានឲ្យដឹងថា កីឡាករនិងគ្រូបង្វឹកក្រុមReal Madridនឹងទទួលបានប្រាក់លើកទឹកចិត្តបន្ថែម៣លានផោន ប្រសិនបើពួកគេយកឈ្នះលើក្រុមBarcelonaនិងជើងឯកបើឈ្នះជើងឯកSuper Cupនៅថ្ងៃអាទិត្យស្អែកនេះ។

​ការប្រកួតវគ្គផ្តាច់ព្រ័ត្តរបស់ក្រុមយក្សអេស្ប៉ាញទាំងពីរនេះនឹងធ្វើឡើងនៅក្នុងប្រទេសសៅឌីអារ៉ាប់ប៊ី ក្រោយពួកគេបានយកឈ្នះលើគូរប្រកួតរៀងៗខ្លួន ហើយក្រុមដែលគេសង្ឃឹមឈ្នះជើងឯកនោះគឺជាក្រុមReal Madrid។

​ទោះបីជាក្រុមBarcelonaដែលជាម្ចាស់ជើងឯកអេស្ប៉ាញ La Ligaរដូវកាលមុន លេងធ្លាក់ជើងបន្តិចនៅក្នុងរដូវកាលនេះ អ្នកចាត់ការទូរទៅរបស់ពួកគេលោក Xavi ថាកូនក្រុមខ្លួនក៏អាចយកឈ្នះជើងឯកបានដែរ។ គាត់និយាយថា “ឆ្នាំនេះReal Madridលេងល្អជាងមុន ហើយពួកគេក៏ជាក្រុមខ្លាំង ប៉ុន្តែពួកគេយើងក៏នឹងព្យាយាមគ្រប់គ្រងការប្រកួតឲ្យបានដោយពួកយើងក៏មានកំលាំងចិត្តខ្លាំងដូចគ្នា។”

​ប្រភពខាងលើបានបញ្ជាក់ថា ដើម្បីយកឈ្នះក្រុមខ្លាំង Barcelonaលោក Florentino Perez ប្រធានក្លិបReal Madridបានបន្ថែមរង្វាន់លើកទឹកចិត្តដ៏ច្រើននេះសម្រាប់គ្រូបង្វឹកនិងកីឡាករប៉ុន្តែការបែងចែកមិនដឹងថាបានស្មើៗគ្នាឬតាមរបៀបណាឡើយ៕

ដោយ៖ ភារៈ

 


ចែករំលែក៖